Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ អ្នកណាថា ថើបមិនសំខាន់? ចូរឧស្សាហ៍ថើប ព្រោះថើបច្រើន ទទួលបានគុណប្រយោជន៍ក៏ច្រើន

ថើប ក្រៅពីមានភាពរ៉ូមែនទិកហើយ តើអ្នកដឹងទេថា ការថើប នៅមានគុណប្រយោជន៍ដ៏ច្រើនទៀតផង…អា៎! យើងទាំងអស់គ្នា ច្បាស់ជានឹកឆ្ងល់ហើយថា អេ៎ះ? តើវានឹងមានគុណប្រយោជន៍យ៉ាងណាខ្លះទៅហ្ន៎? ចង់ដឹងហើយមែនទេ? ដូច្នេះពេលនេះ យើងនាំគ្នាទៅមើលចម្លើយ ដូចតទៅ…

១-ជួយបង្កើនអ័រម៉ូននៃសេចក្ដីសុខ
ការថើប ជួយជំរុញខួរក្បាលរបស់យើង ឱ្យបញ្ចេញសារធាតុគីមីម្យ៉ាង ឈ្មោះថា ដូផាមីន(Dopamine) ដែលជួយឱ្យយើងមានអារម្មណ៍ថា មានសេចក្ដីសុខ។ ក្រៅពីនេះ នៅធ្វើឱ្យយើងមានអារម្មណ៍ពាក់ព័ន្ធ និងស្រឡាញ់មនុស្ស ដែលយើងកំពុងថើបកាន់តែខ្លាំងឡើង និងថែមទាំងជួយបន្ថយកម្រិត គ័រទីហ្សូល(Cortisol) ឬអ័រម៉ូននៃភាពតានតឹងធុញថប់បានទៀតផង។

២-ជួយឱ្យយើងមានអារម្មណ៍ថា មានសម្ព័ន្ធភាពយ៉ាងជ្រាលជ្រៅ ជាមួយមនុស្ស ដែលយើងកំពុងថើប
ការថើប ធ្វើឱ្យខួរក្បាលបញ្ចេញ អុកស៊ីតូស៊ីន (Oxytocin) ចេញមក ធ្វើឱ្យកើតមានអារម្មណ៍ចងភ្ជាប់សម្ព័ន្ធរវាងគ្នា បង្កើនការពេញចិត្តក្នុងកម្រិតស៊ីជម្រៅ ហើយប្រាកដណាស់ វាហុចផលល្អ ដល់សម្ព័ន្ធភាពស្នេហ៍ក្នុងរយៈពេលយូរ។

៣-បន្ធូរភាពតានតឹងធុញថប់
ប្រាកដណាស់ថា វាជួយបន្ថយកម្រិត គ័រទីហ្សូល(Cortisol) ឬអ័រម៉ូននៃភាពតានតឹងធុញថប់ និងក្រៅពីកាថើបហើយ ការសារភាពស្នេហ៍ ឬឱប ក៏ជួយកាត់បន្ថយភាពធុញថប់តានតឹងបានដែរ។

៤-បន្ថយអាការឈឺក្បាល
ការថើប ធ្វើឱ្យសរសៃឈាមពង្រីកខ្លួន ធ្វើការបឺតបាញ់ឈាមកាន់តែល្អឡើង សម្ពាធឈាមថយចុះ និងអាចជួយសម្រាលអាការឈឺក្បាលបាន។

៥-បង្កើនកម្លាំងថាមពលផ្លូវភេទ
ការថើបបែបផ្អែមល្ហែមជាប់ចិត្ត ជួយនាំឆ្ពោះទៅកាន់ការជំរុញអារម្មណ៍ផ្លូវភេទ ហើយប្រាកដណាស់ថា វាជំរុញចំណង់ខាងភេទសម្ព័ន្ធ។ ក្រៅពីនេះ នៅក្នុងទឹកមាត់ នៅមាន ថេស្តូធើរ៉ូន (Testoterone) អ័រម៉ូនផ្លូវភេទ ដែលនឹងជួយដុតបញ្ឆេះអារម្មណ៍ ឱ្យកាន់តែពុះកញ្ជ្រោលខ្លាំងឡើងជាងមុនទៀតផង។

៦-ពង្រឹងសាច់ដុំផ្ទៃមុខ
មានការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងការថើបថា វាពាក់ព័ន្ធជាមួយសាច់ដុំផ្ទៃមុខ។ ថើបញឹកញាប់ សាច់ដុំទាំងនេះ នឹងត្រូវបានប្រើប្រាស់ វាអាចនឹងជួយឱ្យផ្ទៃមុខរបស់លោកអ្នក ឡើងតឹងណែនល្អ ហើយវាអាចនឹងជួយឱ្យសាច់ និងស្បែកមុខរបស់លោកអ្នក មើលទៅនៅក្មេងជាងវ័យទៀតផង។

៧-ដុតបំផ្លាញកាឡូរី
បន្តពីចំណុចខាងលើ បើវាកើតមានការកម្រើកសាច់ដុំផ្ទៃមុខ វាក៏អាចនឹងដុតបំផ្លាញកាឡូរីបាន២ ទៅដល់ ២៦កាឡូរី ក្នុង ១នាទីទៀតផង(វាអាស្រ័យលើថា តើលោកអ្នកថើបគ្នា ខ្លាំងក្លា និងក្ដៅគគុកប៉ុនណា)។

មែនទែនទៅ ត្រឹមតែថើប ក៏ធ្វើឱ្យយើងមានអារម្មណ៍ល្អបាត់ទៅហើយ តែក្នុងអំឡុងពេល ដែលកំពុងមានមេរោគកូវីដឆ្លងរាលដាលបែបនេះ អាចនឹងត្រូវប្រយ័ត្នប្រយែងបន្តិច ឬផ្អាកភាពស្និទ្ធស្នាលដោយការថើបជញ្ជក់មាត់នេះសិន ក៏ជាការមួយល្អបំផុតដែរ៕

×