Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមវេជ្ជសាស្រ្តអង់គ្លេស ប្រកាសថា បានធ្វើការកែប្រែប្រសិទ្ធភាព វ៉ាក់សាំង Moderna សម្រាប់ប្រឆាំងនឹងវីរុសបំប្លែងថ្មីអូមីក្រុង

spot_img

អង់គ្លេស ៖ ខណៈដែលមេរោគកូវីដ-១៩ មិនទាន់រសាត់ទៅណាឆ្ងាយពីផែនដីនិងនៅតែជាក្ដីព្រួយបារម្ភសម្រាប់ពិភពលោកមោះ និយតករឱសថរបស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Moderna ដែលត្រូវបានធ្វើបច្ចុប្បន្នភាព សម្រាប់ប្រឆាំងនឹងវីរុសបំប្លែងថ្មីអូមីក្រុង និងក៏ប្រឆាំងទម្រង់ដើមរបស់វាផងដែរ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារនិយតករផលិតផលវេជ្ជសាស្ត្រ និងថែទាំសុខភាព (MHRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានអនុម័តយល់ព្រមលើវ៉ាក់សាំងនេះ សម្រាប់ប្រើប្រាស់ជាដូសជំរុញលើមនុស្សពេញវ័យ «បន្ទាប់ពីវាត្រូវបានគេរកឃើញថា វ៉ាក់សាំង Moderna បានបំពេញតាមស្តង់ដារសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព សម្រាប់ព្យាបាលវីរុសកូវីដ-១៩ ទាំងទម្រង់ដើម និងការបំប្លែងថ្មី។

សូមបញ្ជាក់ផងដែរថា វីរុសបំប្លែងថ្មី អូមីក្រុង បានមកដល់ប្រទេសកម្ពុជា និងឆ្លងចូលសហគមន៍ កាលពីដើមខែមករា ឆ្នាំ២០២២ នេះ ហើយបើតាមលក្ខណៈជីវសាស្ត្រ មេរោគកូវីដ-១៩ អូមីក្រុងនេះ មានការចម្លងលឿន ពីមនុស្ស ម្នាក់ទៅមនុស្សច្រើននាក់ តែមិនមានសភាពកាច សាហាវ ដូចជា វីរុសកូវីដ -១៩ ពពួកវ៉ារីយ៉ង់ ដែលតា ឬអាល់ហ្វានោះទ។

ទិដ្ឋភាពនេះ អាចរាប់បានថា មិនមានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ ប្រភេទដែលតា និងអាល់ហ្វាទេ ដែលពលរដ្ឋកម្ពុជាបានស្លាប់ដោយសារជំងឺនេះ ដល់ទៅជាង ៣ពាន់នាក់ អំឡុងពេលនៃរាតត្បាតរយៈពេលជាង២ឆ្នាំ, ប៉ុន្តែទោះយ៉ាងណា វត្តមាន របស់វីរុស កូវីដ-១៩បំប្លែងថ្មី អូមីក្រុងនេះ បានជះឥទ្ធិពល ដល់សេដ្ឋកិច្ច និងភាពក្រីក្រ ផងដែរ។

គួរបញ្ជាក់ឡើងវិញថា Moderna ជាវ៉ាក់សាំង ដែលមានប្រភពដើម មកពីក្រុម ហ៊ុន ឱសថ អាមេរិក, លទ្ធផលនៃការសិក្សាបានរកឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ របស់ក្រុមហ៊ុនឱសថ អាមេរិក Moderna នេះ មានអត្រាប្រសិទ្ធ ភាព ៩៤,១% ហើយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ជាបន្ទាន់សម្រាប់ប្រឆាំងមេរោគកូវីដ-១៩ ទាំងទម្រង់ចាស់ និងទម្រង់ថ្មី ជាពិសេស មេរោគបំប្លែងថ្មីអូមីក្រុង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×