Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនសង្ស័យជាបុគ្គលិករតនាគារខេត្តកំពង់ឆ្នាំង ដកហូតថ្នាំញៀន ២,៥គីឡូក្រាម

spot_img

កំពង់ឆ្នាំង ៖ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងភូមិធ្នុងកំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

របាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករតនាគារសាខាខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ និងដកហូតវត្ថុតាងគ្រឿងញៀន ២,៥០គីឡូក្រាម ព្រមទាំងសម្ភារមួយចំនួនទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​លី

spot_img
×