ភ្នំពេញ ៖ ពិតជាហេងមែន បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង បុ.ករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ រងការខូចខាតផ្នែកខាងមុខរថយន្តហាយឡែនឌ័រ យ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង០០នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២(ទេពផន) សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខកំពង់ស្ពឺ2A-0571 បើកបរក្នុងទិសដៅពីកើតទៅលិច ពេលដល់ភ្លើងស្តុប រថយន្តខាងលើ ក៏បានបើកឆ្លងភ្លើងស្តុប ស្របពេលនោះ ក៏មានរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿង បើកឆ្លងកាត់មុខ បណ្ដាលឲ្យអ្នកបើកបរអកស៊ើជាន់ហ្រ្វាំងឈប់ ស្រាប់តែមានរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AQ-1187 បើកបរស្របទិសដៅគ្នា ពីកើតទៅលិចនៅខាងក្រោយ បានជ្រុលទៅបុ.កគូថរថយន្តហ៊ីយ៉ាន់ដាយយ៉ាងពេញទំ.ហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុ ភាគីទាំងសងខាងប្រកែកគ្នាយកត្រូវរៀងៗខ្លួន ក្រោយមកគេឃើញមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី១ ចុះមកធ្វើការវាស់វែង និងឲ្យភាគីទាំងសងខាងចចារគ្នា ដោយខាងម្ចាស់រថយន្តហាយឡែនឌ័រខាងលើ បានទារសំណង៥០០ ដុល្លារ តែអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយសងតែ ១០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម



