Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករមូលបត្រកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ អេស៊ីលីដា ភីអិលស៊ី

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)បានរៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២  ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ស៊ីលីដា ភីអិលស៊ី ដែលមានសិក្ខាកាមចូលរួមផ្ទាល់ចំនួន ៦០ នាក់ និងអ្នកចូលរួមតាមរយៈ Webinar online ប្រមាណជាង ៥០០នាក់ ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើគេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ផងដែរ។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើន ប្រកបដោយនិរន្តរភាព ដោយសារធនាគារមានធនធានមនុស្សប្រកប ដោយចំណេះដឹង ជំនាញ មានទំនួលខុសត្រូវខ្ពស់ អនុវត្តការងារតាមផែនការដែលបានគ្រោងទុក ស្របតាមច្បាប់ បទប្បញ្ញត្តិ គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនិន្នាការបច្ចេកវិទ្យា និងតម្រូវការការងារប្រចាំថ្ងៃ។ ធនាគារយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស

លោកបណ្ឌិត ចនាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្ដមានរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងសហការីដែលបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្ដម ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ អេស៊ីលីដា ភីអិលស៊ី នាព្រឹកនេះ ដែលមានសិក្ខាកាមចូលរួមផ្ទាល់ចំនួន ៦០ នាក់ និងអ្នកចូលរួមតាមរយៈ Webinar online ប្រមាណជាង ៥០០នាក់ ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើ គេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ផងដែរ។

គួរបញ្ជាក់ថា បើតាមលោកបណ្ឌិតអ៉ិន ចាន់នី ប្រធាន វគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រនេះ គឺពិតជាមានសារៈសំខាន់ ដែលនឹងធ្វើឲ្យយើងទាំងអស់គ្នាដែលជាសិក្ខាកាម យល់ដឹងកាន់តែច្បាស់អំពីការវិនិយោគលើវិស័យមូលបត្រ ជាអាទិ៍ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ការកសាងមូលដ្ឋានគ្រឹះវិនិយោគិន ការវិភាគទៅលើក្រុមហ៊ុន  បោះផ្សាយ សម្រាប់ជាមូលដ្ឋានចំណេះដឹងបំពេញបន្ថែម ដើម្បីសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ជាពិសេសវិស័យ មូលបត្ររបស់ធនាគារ អេស៊ីលីដា៕

×