Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ដាក់​ទណ្ឌកម្ម​មន្ត្រី​តៃវ៉ាន់​ប្រាំពីរ​នាក់​ពី​បទ​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់

spot_img

ប៉េកាំង៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេស​​ចិនបានដាក់ទណ្ឌកម្មមន្ត្រីតៃវ៉ាន់ចំនួនប្រាំពីររូបពីបទគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ការ​ដាក់​ទណ្ឌកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​ប្រធាន​សភា​សហរដ្ឋ​អាមេរិកលោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​កាល​ពី​ដើម​ខែ​នេះ។

តៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ បដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មានលោក Hsiao Bi-khim ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន និងលោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។

អ្នក​នយោបាយ​មក​ពី​គណបក្ស​នយោបាយ​ដែល​កំពុង​កាន់​អំណាច​របស់​តៃវ៉ាន់ គឺ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដែរ។ អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​នឹង​មិន​អាច​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ​បាន​ទេ។ ក្រុមហ៊ុន និងអ្នកវិនិយោគដែលទាក់ទងនឹងពួកគេក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យរកប្រាក់ចំណេញនៅក្នុងប្រទេសចិនដែរ។ អ្នកទាំងប្រាំពីរគឺបន្ថែមលើនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang រដ្ឋមន្ត្រីការបរទេស Joseph Wu និងប្រធានសភា You Si-kun ដែលត្រូវបានដាក់ទណ្ឌកម្មពីមុន៕ ប្រភព៖ រ៉យទ័រ

spot_img
×