Tuesday, June 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាកាច់កម៉ូតូ២នាក់ បា.ញ់តដៃជាមួយកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ២ គ្រាប់ រួចរត់គេចខ្លួនចោលម៉ូតូ

spot_img

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម បានដកកាំ.ភ្លើងបា.ញ់សំដៅទៅលើកម្លាំងអាវុធហត្ថ២គ្រាប់ តែសំណាងមិនត្រូវ រួចបានរត់គេចខ្លួនរត់ចោលម៉ូតូម៉ាកClickមួយគ្រឿង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចខាងក្រោយផ្សារមីតថោន ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានឲ្យដឹងថា នៅវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងអាវុធហត្ថបានចុះល្បាតតាមគោលដៅផ្សេងៗ ដូចសព្វមួយដង ពេលជិះមកដល់ត្រង់ចំណុចការ៉ាស់សាំងតូតាល់ផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សាអែតវ៉ូតស្រាប់តែប្រទះឃើញជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាclick ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1JA-8054 កំពុងតែធ្វើសកម្មភាពចូលទៅកាច់កម៉ូតូ ម៉ាកហុងដាClick ពណ៌សមួយគ្រឿងមិនចាំផ្លាកលេខ ត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ក្នុងការ៉ាសសាំងតូតាល់មួយកន្លែង ក្រោយមកជនសង្ស័យទាំង២នាក់ បានឃើញកម្លាំងអាវុធហត្ថ ក៏ជិះរត់គេចខ្លួនភ្លាមនោះដែរ ខាងកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ក៏បានចូលទៅក្នុងការ៉ាស់សាំងតូតាល់ ឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីកត់មុខសញ្ញាក្រោយពីឆែករួច ក៏ឃើញជនសង្ស័យទាំង២នាក់នោះ បានចូលមកកាច់កយកម៉ូតូម៉ាកហុងដាADV មិនចាំផ្លាកលេខបានសម្រេចមួយគ្រឿងបាត់ទៅហើយ បន្ទាប់មកទើបជនសង្ស័យទាំង២នាក់នោះ ត្រឡប់មកម្តងទៀត រៀបនឹងកាច់កយកម៉ូតូម៉ាកClickមួយគ្រឿងទៀត ទៅហើយតែមិនបានសម្រេច ត្រូវកម្លាំងអាវុធហត្ថឃើញទាន់ ក៏ជនសង្ស័យបាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល។

ប្រភពបន្តពីកម្លាំងអាវុធហត្ថបានឲ្យដឹងទៀតថា បន្ទាប់ពីឆែកនៃកាមេរ៉ាសុវត្ថិភាពរួច ក៏បានតាមរកជនសង្ស័យទាំង២នាក់នោះ ស្រាប់តែមកប្រទះឃើញកំពុងតែអង្គុយផឹកស៊ី នៅក្នុងហាងមួយកន្លែង ត្រង់ចំណុចខាងក្រោយផ្សារមីតថោន ភ្លាមនោះដែរជនសង្ស័យទាំង២នាក់នោះ បានដឹងខ្លួនមុនក៏រត់ចេញពីក្នុងហាង ឡើងទៅលើម៉ូតូរួចដកកាំភ្លើងបា.ញ់សំដៅទៅលើខាងកម្លាំងអាវុធហត្ថចំនួន២គ្រាប់ តែមិនត្រូវ រួចបម្រុងនឹងឡើងម៉ូតូជិះរត់គេចខ្លួន តែត្រូវខាងអាវុធហត្ថបា.ញ់ត សំដៅសង្ស័យទាំង២នាក់វិញ ជាច្រើនគ្រាប់ បណ្តាលឲ្យជនសង្ស័យភ័យរត់គេចខ្លួនចោលម៉ូតូ បាត់ស្រមោលតែម្តង សំណាងល្អមិនគ្រោះថ្នាក់ ទៅដល់អ្នកជិតខាង រួមទាំងកម្លាំងអាវុធហត្ថផងដែរ។

បន្ទាប់ពីកើតហេតុខាងលើនោះ ខាងកម្លាំងអាវុធហត្ថ បានសហការគ្នាជាមួយនិងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះទីតាំងកើតហេតុរួចឃាត់មនុស្សជាច្រើននាក់ ធ្វើការសាកសួរបន្ត ក្រោយមកទើបដោះលែងមនុស្សប្រុសស្រីទាំងនោះ ឲ្យត្រឡន់ទៅផ្ទះវិញ និងយកម៉ូតូជនសង្ស័យម៉ាកហុងដាclickមួយគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកឯជនសង្ស័យ និងបក្ខពួក សមត្ថកិច្ចតាមស្រាវជ្រាវបន្ត ដើម្បីយកមកចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×