Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ពិនិត្យការងារ ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ

spot_img

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-​១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប នាពេលខាងមុខនេះ។​

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែសីហា បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី៣ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ឯកឧត្តម ប៉ាន សូរស័ក្តិ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗរួមមាន៖ (១) របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មការទាំងអស់ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (២) អនុសាសន៍ណែនាំដោះស្រាយបញ្ហាប្រឈម និងទិសដៅការងារបន្តជូនដល់គណៈកម្មការនិងអនុគណៈកម្មការនីមួយៗ និង (៣) បញ្ហាផ្សេងៗ។​

ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ជាទិសដៅការងារបន្ទាប់ ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ដូចខាងក្រោម៖

១៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន រៀបចំបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា និងត្រៀមរៀបចំឯកសារកិច្ចប្រជុំនិងឯកសារពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ AEM លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំទ្វេភាគី តាមការស្នើសុំជំនួបទ្វេភាគី ជាក់ស្ដែង។

២៖ អនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ ត្រូវចុះពិនិត្យមើលទីតាំងរៀបចំកិច្ចប្រជុំ សណ្ឋាគារស្នាក់នៅ សន្តិសុខ ការរៀបចំ Backdrop បដាផ្សព្វផ្សាយព័ត៌មាន ទីតាំងធ្វើតេស្តយកសំណាក PCR និង Facilities សង្គ្រោះបន្ទាន់ បន្ទប់បន់ស្រន់ (Prayer Rooms) និងបន្ទប់ចំាបាច់ដទៃទៀត និងការត្រៀមរៀចំសម្រាប់អាហារការងារ អាហារស្វាគមន៍ និងការថតរូបផ្សព្វផ្សាយផ្សេងៗ។

៣៖ អនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ តាមដានបញ្ជីជើងហោះហើររបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំ និងចាត់ចែងឱ្យមន្រ្តី LOs និង SOs ត្រៀមទទួលឱ្យបាន ល្អប្រសើរ និងការត្រៀមរៀបចំកម្មវិធី Spouse និងសំណូមពរផ្សេងៗ។

៤៖ អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន គួរយកចិត្តទុកដាក់តាមដានវឌ្ឍនភាពកិច្ចប្រជុំទាំងអស់ និងការតាមដានព័ត៌មានទូទៅ ដើម្បីរៀបចំផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ។

៥៖ លើកទឹកចិត្តឱ្យរាយការណ៍ជាបន្តបន្ទាប់នូវវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំ AEM លើកទី៥៤ និងលើកផែនការចំណាយ ក៏ដូចជារាយការណ៍នូវបញ្ហាប្រឈម និងលើកជាសំណូមពរ ដើម្បីអាចដោះស្រាយបានទាន់ពេលវេលា៕

spot_img
×