Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ចំណាយពេលជាច្រើនឆ្នាំ ចងក្រងសៀវភៅស្តីពីការរីកចម្រើនរបស់ធនាគារអេស៊ីលីដា

spot_img

ភ្នំពេញ៖ ស្ត្រីម្នាក់នេះចំណាយពេលជាច្រើនឆ្នាំ សរសេរសៀវភៅប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា​។ លោកស្រី Heather A Clark ជនជាតិអាមេរិកបានចំណាយពេល ជិត៣ឆ្នាំ ដើម្បីសរសេរសៀវភៅជីវប្រវត្តិ អេស៊ីលីដា ”Beyond Borders, Beyond Banking” ។

សៀវភៅនេះ ត្រូវបានចងក្រងពីភាពរីកចម្រើនឥតឈប់ឈររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុង ដំណាក់កាលដែល វិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

Beyond Borders, Beyond Banking ជាសៀវភៅ ដែលមានន័យជាភាសាខ្មែរថា ហួសពីព្រំដែន ហួសពីវិស័យធនាគារ។ សៀវភៅនេះ បានត្រូវសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ និងបានបោះពុម្ពផ្សាយ ចំនួន ៣ ម៉ឺនក្បាល ដោយចំណាយទឹកប្រាក់អស់ ៦០ ម៉ឺនដុល្លារអាមេរិក និង មានដាក់លក់នៅលើផ្លេតហ្វម Amazon ជាក្រុមហ៊ុនលក់រាយឈានមុខគេមួយរបស់សហរដ្ឋអាមេរិក។

លោកស្រី Heather A Clark  គិតថាសៀវភៅនេះ វាមានសារសំខាន់ ព្រោះជំនួសឱ្យការមើល តែទិដ្ឋភាពមួយផ្នែកនៃវិស័យនេះ ឥឡូវនេះ យើងមានព័ត៌មានពេញលេញ ឬ ព័ត៌មានរួម អំពីវិស័យនេះ ហើយយើងប្រហែល​ជា នឹងត្រូវការ ការកែលម្អមួយចំនួនបន្ថែមនាពេលអនាគត។

លោកស្រី បន្តគិតថា ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើងខ្លាំង ហើយគិតថា មាន ចំណុចជាច្រើន ដែលទាក់ទងទៅនឹងប្រភេទ ស្ថាប័នហិរញ្ញវត្ថុ ដែលរឹងមាំ និងទទួលបានការទុកចិត្ត។ ចំណុច ទាំងអស់នេះ ក៏ទាក់ទងនឹងការមានបទបញ្ញត្តិដ៏រឹងមាំក្នុងប្រទេសកម្ពុជា ដែលល្អជាងប្រទេសផ្សេងៗ ក្នុងតំបន់​។ មនុស្សជាច្រើន បានដឹងអំពីចំណុចនេះ និងក៏ជាហេតុផលមួយដែលធ្វើឱ្យសរសេរសៀវភៅនេះឡើង ។

ក្នុងកម្មវិធីសម្ពោធសៀវភៅនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ការរីកចម្រើននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ចាប់ផ្តើមរីកធំឡើងរហូតដល់យើង ធ្វើការ អភិវឌ្ឍបន្តទៀត បានជាមានការរៀបចំបោះពុម្ភសៀវភៅ ភាគ ២ មានចំណងជើង ”Beyond Borders, Beyond Banking” ដែល មានន័យថា ហួសពីព្រំដែនកម្ពុជា ហួសពីវិស័យធនាគារទៅទៀត ព្រោះក្នុងឆ្នាំ ២០០៥ គឺជា ឆ្នាំមាន ការរីកចម្រើនខ្លាំងនៅក្នុងវិស័យធនាគារ ៕

spot_img
×