Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីទេសចរណ៍៖ តាមការព្យាករណ៍ឆ្នាំ២០២២​​នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាប នឹងឡើងដល់ចំនួនជាង ២លាន២សែននាក់

spot_img

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា “តាមការព្យាករណ៍រយៈពេលពេញមួយ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាប នឹងឡើងដល់ចំនួន ២.២៧៨.៨៥៤នាក់។

តាមការព្យាករណ៍ ចំនួនជាង២លាននាក់ ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា ៣២៦,៧៥% បើ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៥៣៤.០០៥នាក់។ ការព្យាករណ៍ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២.២៧៨.៨៥៤នាក់ កើតឡើងស្របពេលដែលតួលេខ​ភ្ញៀវទេសចរ ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូល ទទួលបានភ្ញៀវទេសចរសរុបចំនួន១.២៤២.៨៥៤នាក់រួចទៅហើយ។

ឯកឧត្តថោង ខុន បានបន្តថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរអន្តរជាតិ នឹងឡើងដល់ចំនួន២៣៩.៨៥៤នាក់ កើនឡើង១៧៦៣,២៣%។​ ហើយភ្ញៀវទេសចរជាតិ ក៏នឹងឡើងដល់ចំនួន២.០៣៩.០០០នាក់ កើនឡើង ២៩១,២៦% ផងដែរ​។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍ បានកំពុងពិភាក្សាជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធនានា និងផ្នែកឯកជនផងដែរ អំពីលទ្ធភាព ក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរណ៍ចូលមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង និងច្រើនដង។

សូមជម្រាបថា ក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ មានមូលដ្ឋានអាជីវកម្ម និងសេវាកម្ម កំពុងបើកដំណើរការអាជីវកម្មសរុបចំនួន ៥៤៨កន្លែង ស្មើនឹង៤៦% នៃអាជីវកម្មទេសចរណ៍សរុប ក្នុងខេត្តមានចំនួន១.១៨៧កន្លែង៕

spot_img
×