Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍ពាណិជ្ជកម្មថៃ ស្តីពីការផ្តល់សេវាកម្មដឹកជញ្ជូនទំនិញអន្តរជាតិ នឹងរៀបចំធ្វើតាមប្រព័ន្ធ​អនឡាញក្នុង​ខែសីហានេះ

spot_img

ភ្នំពេញ៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ បានប្រកាសថាបាន អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «TILOG VE 2022» ចាប់ពីថ្ងៃទី ២៤-២៦ ខែសីហា ឆ្នាំ ២០២២ ដែលជាប្រភេទពិព័រណ៍ Online ស្តីពី ការផ្តល់សេវាកម្មដឹកជញ្ជូនទំនិញអន្តរជាតិ។ ការប្រកាសនេះក្រសួងពាណិជ្ជកម្មថៃ មានបំណងអញ្ជើញអាជីវករកម្ពុជា អាចចូលរួមពិព័រណ៍ Online ស្វែងរកដៃគូផ្តល់សេវាកម្មដឹកជញ្ជូនទំនិញអន្តរជាតិ។

នៅក្នុងពិព័រណ៍នេះ ក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្នែកដឹកជញ្ជូនទំនិញ នៅប្រទេសថៃជាង ៥០ ក្រុមហ៊ុន ចូលរួមដោយមានគោលបំណង ដើម្បីស្វែងរកដៃគូ (Partner) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងស្វែងរកអតិថិជន ដែលត្រូវការសេវាកម្មដឹកជញ្ជូនទំនិញ ទៅទូទាំងពិភពលោក។

ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកដៃគូ (Partner) ដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញអន្តរជាតិ និងស្វែងរកក្រុមហ៊ុនថៃ ដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ សូមអញ្ជើញចូលទស្សនាពិព័រណ៍ ដូចពោលខាងលើ តាម Online ដោយគ្រាន់តែចុះឈ្មោះតាមគេហទំព័រ www.tilog-ve.com ចាប់ពីពេលនេះតទៅ។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ៕

spot_img
×