Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូសភាកាណាដា ប្រកាសថា នឹងទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ទាក់ទងសេដ្ឋកិច្ច ពាណិជ្ជកម្ម

spot_img

កាណាដា ៖ កោះតៃវ៉ាន់ និងរដ្ឋាភិបាលចិនដីគោក កើតមានរឿងថ្មីទៀតហើយ ដែលគេមិនអាចស្មានដឹងថា ជារឿងក្ដៅក្រហាយ ឬយ៉ាងណាទៀតនោះទេ ខណ:ប្រតិភូមួយក្រុមនៃសមាជិកសភាប្រទេសកាណាដា កំពុងមានផែនការទៅធ្វើទស្សកិច្ច នៅកោះតៃវ៉ាន់ នាខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីស្វែងរកឱកាសសម្រាប់វិស័យសេដ្ឋកិច្ច នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក, ហើយគម្រោងនេះត្រូវបានគេមើលឃើញថា អាចនឹងបង្កភាពតានតឹងបន្ថែមទៀត រវាងចិន និងលោកខាងលិច។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ពាក់ព័ន្ធនឹងគម្រោងទស្សនកិច្ចរបស់ សមាជិកសភាកាណាដា ទទួលបន្ទុកការងារសេដ្ឋកិច្ចនោះ លោកស្រី ជូឌី ស្ក្រូ (Judy Sgro) បានឱ្យដឹងថា គណៈកម្មាធិការពាណិជ្ជកម្មនៃសភាកាណាដា បានរៀបចំគម្រោងដើម្បីទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ជាយូរដែរហើយ ប៉ុន្តែត្រូវបានខកខានដោយបញ្ហាកូវីដ-១៩។

បើតាមគម្រោងកន្លងមក ក្រុមសមាជិកសភាកាណាដា ធ្លាប់ទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ ២លើកក្នុង១ឆ្នាំ ប៉ុន្តែ បន្ទាប់ពីមានវិបត្តិកូវីដ-១៩ ក៏ត្រូវផ្អាកមួយរយៈសិនប៉ុណ្ណោះ ហើយពេលនេះ វិបត្តិកូវីដ-១៩ បានធូរស្រាល យើងក៏ចាប់ផ្ដើមឡើងវិញតាមប្រក្រតីភាព ដូចជាមិនទាក់ទងនឹងបញ្ហានយោបាយនោះទេ។

លោកស្រី ជូឌី ស្ក្រូ បានលើកឡើងថា គោលបំណងនៃទស្សនកិច្ចនេះ គឺមិនមែនដើម្បីបង្អាក់ ឬបង្កបញ្ហាដល់តៃវ៉ាន់ ឬក៏ចិននោះទេ ប៉ុន្តែវាដើម្បីវិស័យសេដ្ឋកិច្ច, ដើម្បីចំណងមិត្តភាព, និងដើម្បីឱកាសសម្រាប់កាណាដា នៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិកទាំងមូល។

គួររំលឹកថា កោះតៃវ៉ាន់ និងប្រទេសកាណាដា ធ្លាប់បានព្រមព្រៀងគ្នាអំពីដំណើរការសេដ្ឋកិច្ច ដោយភាគីទាំងពីរនិយាយថា នឹងចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀង ការពារ ការវិនិយោគទ្វេភាគីថ្មីមួយ ក្នុងពេលឆាប់ៗនេះ។ ការផ្តើមពិភាក្សាពីកិច្ចព្រមព្រៀងវិនិយោគរវាងកាណាដា និងកោះតៃវ៉ាន់នេះ បានបង្ហាញពីការខិតទៅជិតគ្នាកាន់តែខ្លាំងរវាងភាគីទាំង២នេះ ស្របពេលដែល ទាំងតៃវ៉ាន់ខ្លួនឯង និងទាំងកាណាដា សុទ្ធតែកំពុងមានភាពតានតឹង មើលមុខគ្នាមិនត្រង់រៀងៗខ្លួនជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

បើតាមលោកស្រី សៃ អ៊ីងវិន មេដឹកនាំតៃវ៉ាន់ បានឲ្យដឹងថា ប្រធានផ្នែកចរចាពាណិជ្ជកម្ម លោក ចន ដេង (John Deng) បានជួបជាមួយរដ្ឋមន្ត្រី ពាណិជ្ជកម្មអន្តរជាតិ របស់កាណាដា តាមរយៈអនឡាញរួចហើយ ខណៈភាគីទាំងពីរ បានយល់ព្រមចាប់ផ្តើម ការពិភាក្សាលើការរៀបចំការជំរុញ និងការការពារការវិនិយោគបរទេស ហៅកាត់ថា FIPA រវាងភាគីទាំងពីរ ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×