Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មីយ៉ាន់ម៉ា សម្រេចចាប់យក រុស្ស៊ី ជាម៉ូយដុំគ្រប់ទឹក នាំប្រេងឥន្ធនៈចូល ខណ:វិបត្តិថាមពលសាកល

spot_img

មីយ៉ាន់ម៉ា ៖ រុស្ស៊ី មានម៉ូយមួយទៀតហើយដែលព្រមទទួលទិញប្រេងឥន្ធនៈពីរុស្ស៊ីមកប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន គឺអ្នកនាំពាក្យនៃរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី ដើម្បីបន្ធូបន្ថយក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់ និងបញ្ហាឡើងថ្លៃ ខណៈមីយ៉ាន់ម៉ា ក៏ជាប្រទេសកំពុងអភិវឌ្ឍន៍មួយផងដែរ ដែលសម្រេចធ្វើដូច្នេះ ចំពេលមានវិបត្តិថាមពលសាកល។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ានមួយនេះ បានព្យាយាមរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៉ី យ៉ាងជិតស្និទ្ធ ទោះបីប្រទេសទាំងពីរនេះ កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្ម ពីបណ្តាប្រទេសលោកខាងលិចក៏ដោយ ពោលគឺមីយ៉ាន់ម៉ាបានរងទណ្ឌកម្ម ដោយសារការធ្វើរដ្ឋប្រហារយោធា ទម្លាក់ លោកស្រី អោងសាន ស៊ូជី ពីរដ្ឋាភិបាលកាលពីឆ្នាំមុន រីឯរុស្ស៉ី គឺដោយសារ ការបើកប្រតិបត្តិការយោធាលុកលុយប្រទេសអ៊ុយក្រែន កាលពីដើមឆ្នាំនេះ ដោយហេតុផល ការពារ និងរំដោះប្រជាជនប្រើប្រាស់ភាសារុស្ស៊ីនៅតំបន់គ្រីមៀ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យនៃរដ្ឋាភិបាលយោធា លោក ហ្ស មីនទួន (Zaw Min Tun) បាននិយាយថា យើងបានទទួលការអនុញ្ញាតឲ្យនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី ដោយការពេញចិត្តសម្រាប់ គុណភាព និងតម្លៃទាប។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា វិញ បានឲ្យដឹងផងដែរថាការដឹកជញ្ជូនប្រេងឥន្ធនៈ នឹងធ្វើឡើងតាមកប៉ាល់ ដោយចាប់ផ្តើមពី ខែកញ្ញា ឆ្នាំ២០២២នេះ តទៅ។ ជាមួយគ្នានេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបង្កើតគណៈកម្មាធិការទិញប្រេងពីរុស្ស៊ី ដើម្បីត្រួតពិនិត្យការទិញ, ការនាំចូល និងការដឹកជញ្ជូន ដោយផ្អែកលើតម្រូវការរបស់ប្រទេសមីយ៉ាន់ម៉ា និងប្រយោជន៍ជាតិ។

អាចចាត់ទុកថា មីយ៉ាន់ម៉ា ជាមួយដុំមួយទៀតរបស់ប្រទេសរុស្ស៊ី ព្រោះថា ប្រទេសរុស្ស៉ី កំពុងតែស្វែងរកអ្នកទទួលទិញថ្មី សម្រាប់វិស័យថាមពលរបស់ខ្លួន ខណៈដែលអ្នកទទួលទិញធំៗក្នុងតំបន់អឺរ៉ុប គ្រោងនឹងដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៉ី ជាដំណាក់កាល ដោយចាប់ផ្តើមពីចុងឆ្នាំនេះ ពោលគឺ ពួកអឺរ៉ុបនឹងមិនទិញប្រេងរុស្ស៊ីទៀតនោះទេ។

គួរបញ្ជាក់ថា រុស្ស៊ី ត្រូវបានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាណត្តិលោកប្រធានាធិបតី ចូ បៃដិន រួមជាមួយសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្ម ធំៗ រួមមាន ផ្ដាច់ទំនាក់ទំនងការទូត ធនាគារ រុស្ស៊ី ពាណិជ្ជកម្មធំៗ ផ្ដាច់ការនាំចូលប្រេងឥន្ធនៈ វិស័យ បច្ចេកវិទ្យា ទំនើប និងវិស័យជាច្រើនទៀត។ មិនតែប៉ុណ្ណោះ អាមេរិក និងអឺរ៉ុប ក៏ដាក់ទណ្ឌកម្មទៅលើ លោក ពូទីន , សាច់ញាតិ និងក្រុមគ្រួសាររបស់លោក ពូទីន, ហើយសូម្បីតែសង្សារ ឬក៏ស្រីស្នេហ៍ របស់ លោក ពូទីន ក៏មិនលើកលែងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×