Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចផ្តន្ទាទោស អតីតមន្ត្រីយោធាផ្កាយ៣ ឈ្មោះ ឡេង ប៊ុនស្រ៊ី ដាក់គុក៤ ឆ្នាំ និង បង្គាប់ឱ្យសងជំងឺចិត្ត៦០លានរៀល ជាប់ពាក់ព័ន្ធការវា.យប្រពន្ធចុង និង ចាក់សោរបង្ខាំ.ងប្រពន្ធចុងនិងកូនៗចុងនៅក្នុងផ្ទះ

spot_img

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២ បានកាសសាលក្រម និងសម្រេចផ្តន្ទាទោស អតីតៈមន្ត្រីយោធាផ្កាយ៣ នៅក្រសួងការពារជាតិ ឈ្មោះ ឡេង ប៊ុនស៉្រី ដាក់គុក កំណត់ ០៤ ឆ្នាំ និងបង្គាប់ឱ្យគាត់ត្រូវសងថ្លៃជម្ងឺចិត្ត ចំនួន ៦០ លានរៀល ទៅអតីតប្រពន្ធចុងរបស់គាត់ និងកូនៗ ដែលត្រូវជាភាគី ដើមបណ្ដឹងនៅក្នុងរឿងក្តី ជាប់ពាក់ព័ន្ធការវាយធ្វើបាបប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំភ្លើងគំរាម សម្លាប់ប្រពន្ធចុង ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ តុលា ឆ្នាំ ២០១៩ និង ខែ កញ្ញា ឆ្នាំ ២០២១ ។

សូមបញ្ជាក់ថា តុលាការ បានសម្រេចទម្លាក់បទចោទប្រកាន់: ប៉ុង.ប៉ងឃាត.កម្ម ចំពោះ ជនជាប់ចោទ។
តុលាការ ក៏បានបើកផ្លូវឲ្យ គូភាគី នៅក្នុងរឿងក្តី មានសិទ្ធិ ប្តឹងជំទាស់ ទៅកាន់សាលាឧទ្ធរណ៍តាមនីតិវិធីច្បាប់។

លោក ញឹម ពិសាល ជាប្រធានចៅក្រមប្រឹក្សា ជំនុជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថាៈ ជនជាប់ចោទរូបនេះ មានឈ្មោះ ឡេង ប៊ុនស៊្រី ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាអតីតមន្ត្រីយោធា បម្រើនៅក្រសួងការពារជាតិ។

លោកចៅក្រមបញ្ជាក់ថាៈ នៅក្នុងសំណុំរឿងក្តីនេះ ជាប់ជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានតំណាងអយ្យការចោទប្រកាន់ ចំនួន៣ បទល្មើស រួមមាន៖ ទី ១-បទបង្ខាំងមនុស្សដោយខុសច្បាប់ប្រព្រឹត្តកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២១។ ទី២- ចោទពីបទហិង្សាមនុស្សដោយចេតនាប្រព្រឹត្តដោយសហព័ន្ធតាមបញ្ញត្តិមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០២១ និងទី៣- ចោទពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញតប្រព្រឹត្តកាលពីថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២១។

ចំពោះ ទីតាំងប្រព្រឹត្តបទល្មើសទាំងនេះ គឺនៅផ្ទះលេខ ៤៩ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកចៅក្រមបានបញ្ជាក់ថាៈ ជនជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២១ ដោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តឹងរបស់ឈ្មោះ ស៊ឹម ឡានី ភេទ ស្រី ជាអតីប្រពន្ធចុងរបស់គាត់ ដែលបានប្តឹងថា បានប្រើអំពើហិ.ង្សា វា.យប្រពន្ធ គំរា.មបា.ញ់ស.ម្លាប់ប្រពន្ធ និង បានបង្ខាំ.ង ប្រពន្ធនឹងកូនៗ របស់នាង ចំនួន៣នាក់ នៅក្នុងផ្ទះ នៅថ្ងៃកើតហេតុនោះ៕
រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×