រដ្ឋធានីកៀវ៖ អ្នកស្រុករបស់រុស្ស៊ី ចំនួន២ភូមិ ត្រូវជម្លៀសចេញ ដោយសារមានវា.យប្រ.ហារទៅលើឃ្លាំងស្ដុកគ្រឿងសព្វាវុធ នៅលើទឹកដីរបស់ខ្លួន ហើយសកម្មភាពនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការវា.យប្រ.ហារផ្ទួនៗ ទៅលើមូលដ្ឋានកងទ័ពអាកាសរបស់ទាហានជើងទឹក និង មូលដ្ឋានយោធារបស់ក្រុងមូស្គូ នៅឧបទ្វីបគ្រីមៀ បណ្ដាលឲ្យខូចខាតយន្ដហោះចម្បាំង ជាច្រើន។
សារព័ត៌មាន Barrons បានចេញផ្សាយ កាលពីយប់ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ថា អាជ្ញាធរប្រចាំតំបន់របស់ក្រុងមូស្គូ បានអះអាងថា អ្នកស្រុករបស់រុស្ស៊ី ចំនួន២ភូមិ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវជម្លៀសចេញ ក្រោយការបំផ្ទុះឃ្លាំងគ្រឿងសព្វាវុធ នៅជិតព្រំដែន ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។

ការបំផ្ទុះឃ្លាំងគ្រឿងយុទ្ធភណ្ឌ នៅលើទឹកដីរុស្ស៊ី នេះ បានកើតឡើង ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបំផ្ទុះ នៅក្នុងមូលដ្ឋានយោធា នាភាគខាងជើង ឧបទ្វីបគ្រីមៀ និង មូលដ្ឋានកងទ័ពអាកាសរបស់ទាហានជើងទឹករបស់រុស្ស៊ី នៅភាគខាងលិចឧបទ្វីបនេះ ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤។ រុស្ស៊ី ទទួលស្គាល់ដ៏កម្រ និង បានហៅការបំផ្ទុះនេះ ជាសកម្មភាពបំផ្លិចបំផ្លាញ បង្កឡើង ដោយក្រុងកៀវ។
លោក វីយ៉ាឆេស្លាវ ហ្គាដកូវ (Vyacheslav Gladkov) ចៅហ្វាយខេត្តបែលហ្គោរ៉ូដ (Belgorod) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ឃ្លាំងគ្រឿងសព្វាវុធ នៅជិតភូមិទីម៉ូណូវ៉ូ (Timonovo) ស្ថិតក្នុងខេត្ត Belgorod ប្រទេសរុស្ស៊ី មានចម្ងាយមិនដល់៥០គីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន ត្រូវភ្លើងឆេះ»។
លោកអភិបាលខេត្ត រូបនេះ បានបន្ថែមថា នៅក្នុងហេតុការណ៍នោះ មានទាន់មានសេចក្ដីរាយការណ៍អំពីគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ ប៉ុន្ដែអ្នកស្រុករស់នៅភូមិទីម៉ូណូវ៉ូ និង ភូមិសូឡូទី (Soloti) ដែលនៅជិតគ្នានោះ ត្រូវបានជម្លៀសចេញ ទៅកាន់ទីឆ្ងាយ ដើម្បីរក្សាសុវត្ថិភាពដល់ពួកគេ។ រីឯអាជ្ញាធរ កំពុងតែស៊ើបអង្កេត ទៅលើករណីភ្លើងឆេះឃ្លាំងសព្វាវុធនេះ។
បើតាមឃ្លីបវីដេអូមួយ បានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញ អំពីអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំង ជាមួយនឹងដុំផ្សែងយ៉ាងក្រាស់ បាញ់ទៅលើអាកាស។ ចំណែកឃ្លីបវីដេអូ ខ្លះទៀត ក៏បានបង្ហាញពីចម្ងាយ អំពីការបំផ្ទុះជាបន្ដបន្ទាប់។
ការឆេះឃ្លាំងអាវុធ នៅលើទឹកដីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា នេះ បានកើតឡើង ក្រោយការបំផ្ទុះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសសាគី (Saky) របស់កងទ័ពជើងទឹករបស់រុស្ស៊ី នៅភាគខាងលិច ឧបទ្វីបគ្រីមៀ កាលពីថ្ងៃអង្គារ ទី៩ ខែសីហា និង ការបំផ្ទុះ នៅក្នុងមូលដ្ឋានយោធារុស្ស៊ីមួយកន្លែងទៀត នៅភាគខាងជើងឧបទ្វីបនេះ កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា។
ការបំផ្ទុះ នៅក្នុងមូលដ្ឋានយោធារបស់រុស្ស៊ី លើកទី២ នៅឧបទ្វីបគ្រីមនេះ ធ្វើឲ្យក្រុងមូស្គូ ទទួលស្គាល់ដ៏កម្រ និង ហៅជា «សកម្មភាពបំផ្លិចបំផ្លាញ»។ ចាប់តាំងពីរុស្ស៊ីបានចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ នោះមក ក្រុងមូស្គូ បានចោទប្រកាន់ជាដដែល ទៅលើកងទ័ពអ៊ុយក្រែន អំពីការវា.យប្រ.ហារ ទៅលើទឹកដីរបស់ខ្លួន ជាពិសេស នៅក្នុងតំបន់បែលហ្គោរ៉ូដ (Belgorod) ។
បើតាមអាជ្ញាធរ នៅក្នុងតំបន់ បានឲ្យដឹងថា កាលពីខែមុន មីស៊ីលជាច្រើនគ្រាប់ បានវា.យប្រ.ហារ ទៅលើទីរួមខេត្ត Belgorod ដោយបានស.ម្លាប់មនុស្ស ចំនួន៤នាក់។ ប៉ុន្ដែនៅដើមខែនេះ លោក វីយ៉ាឆេស្លាវ ហ្គាដកូវ (Vyacheslav Gladkov) ចៅហ្វាយខេត្តបែលហ្គោរ៉ូដ បានចោទប្រកាន់អ៊ុយក្រែន អំពីការវា.យប្រ.ហារដោយឧទ្ធម្ភាគចក្រ ចំនួន២គ្រឿង ទៅលើឃ្លាំងស្ដុកប្រេងឥន្ធនៈ ស្ថិតក្នុងខេត្តរបស់គាត់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

















