Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនព្រមានកាន់តែខ្លាំង សហរដ្ឋអាមេរិកបន្ដប្រតិបត្ដិការ នៅសមុទ្រតៃវ៉ាន់ ធ្វើព្រងើយ

spot_img

ទីក្រុងតៃប៉ិ៖ មួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កាន់តែធ្លាក់ចុះ ក្រោយពេលលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ហើយរហូតមកដល់ពេលនេះ ថ្វីបើចិនព្រមានខ្លាំងៗយ៉ាងណាក្ដី ប៉ុន្ដែកងទ័ពសហរដ្ឋអាមេរិក នៅតែបន្ដធ្វើប្រតិបត្ដិការយោធា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ធ្វើព្រងើយ។

សារព័ត៌មាន Jaun Baba បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ថា អ្នកការទូតជាន់ខ្ពស់របស់ក្រុងវ៉ាស៊ីនតោន បានប្ដេជ្ញា ថា កងទ័ពសហរដ្ឋអាមេរិក នឹងបន្ដធ្វើប្រតិបត្ដិការ នៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ចំណែកសកម្មភាពណាមួយ បង្កឡើង ដោយចិន ដើម្បីរារាំងដល់ប្រតិបត្ដិការនេះ នឹងធ្វើឲ្យមានអស្ថិភាពយ៉ាងធ្ងន់ធ្ងរបំផុត។ ការលើកឡើងរបស់ប្រេសិតសហរដ្ឋអាមេរិក បានកើតឡើង ត្រឹមតែមួយថ្ងៃ ក្រោយពេលឯកអគ្គរដ្ឋទូតចិន ប្រចាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន បានព្រមាន ប្រឆាំងនឹងសកម្មភាពប្រតិបត្ដិការសហរដ្ឋអាមេរិក នៅក្នុងច្រកសមុត្រតៃវ៉ាន់។

លោក ដានៀល គ្រីថែនប៊្រីង (Dniel Kritenbrink) ឧបការីរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យអាស៊ីបូព៌ា និង កិច្ចការតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ថា «សេតវិមាន និង មន្ទីរបញ្ចកោណ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងបន្ដហោះហើរ ធ្វើនាវាចរណ៍ និង ប្រតិបត្ដិការ នៅកន្លែងណាមួយ ស្របតាមច្បាប់អន្ដរជាតិ ដែលអនុញ្ញាត។ សកម្មភាពទាំងនេះ រាប់បញ្ចូលទាំងការបន្ដនិរន្ដរភាព តាមផ្លូវដឹកជញ្ជូនរបស់យើង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×