Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជនថៃចំនួនតិចតួចបំផុត បោះឆ្នោតគាំទ្រគណបក្សគ្រប់គ្រងអំណាច

រាជធានីបាងកក៖ បើតាមការស្ទង់មតិថ្មីមួយ បានបង្ហាញថា ប្រជាជនថៃ ដែលមានសិទ្ធិបោះឆ្នោត បានអះអាងពីការបោះឆ្នោតទាំង២សន្លឹករបស់ពួកគេ គឺមួយបោះសម្រាប់សមាជិកសភាតាមមណ្ឌល និង មួយទៀតសម្រាប់គណបក្សមួយ ហើយពួកគេភាគច្រើន ប្ដេជ្ញាបោះឲ្យគណបក្សប្រឆាំង សម្រាប់ការបោះឆ្នោតសកល នៅក្នុងអាណត្ដិក្រោយនេះ។

សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា ថា បើតាមការស្ទង់មតិថ្មីរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ ហៅកាត់ NIDA បានឱ្យដឹងថា មានប្រជាពលរដ្ឋថៃ តែម្នាក់ប៉ុណ្ណោះ នៅក្នុងចំណោមអ្នកឆ្លើយសំណួរ១០នាក់ បានអះអាងថា ពួកគេ នឹងបោះឆ្នោតឱ្យបេក្ខជន នៅក្នុងបញ្ជីគណបក្សរបស់រដ្ឋាភិបាលចម្រុះ នៅក្នុងការបោះឆ្នោតសកល នាពេលខាងមុខ។ NIDA បានស្ទង់មតិ ចាប់ពីថ្ងៃទី១-៥ ខែសីហា លើអ្នកបោះឆ្នោត ចំនួន ១ ៣១២ នាក់ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មកពីមជ្ឈដ្ឋាននានា និង មានមុខរបរផ្សេងៗគ្នា។

នៅពេលសួរ អំពីរបៀប ពួកគេ នឹងបោះឆ្នោតនូវសន្លឹកឆ្នោតចំនួន២សន្លឹករបស់ពួកគេ នៅក្នុងការបោះឆ្នោតអាណត្ដិក្រោយ សម្រាប់សមាជិកសភានៅក្នុងមណ្ឌលរបស់ពួកគេ និង មួយទៀត សម្រាប់បញ្ជីគណបក្សនោះ គឺអ្នកបោះឆ្នោត ចំនួន៤៤,៨២ភាគរយ បាននិយាយថា ពួកគេមិនប្រាកដថា នឹងបោះឲ្យគណបក្សណានោះឡើយ, ចំនួន៣៨,០៣ភាគរយ បាននិយាយថា ពួកគេនឹងបោះឆ្នោតសម្រាប់បញ្ជីគណបក្ស និង បេក្ខជនសភាប្រចាំមណ្ឌល មកពីគណបក្សដដែល។ ដោយឡែក នៅក្នុងចំណោមអ្នកនៅសល់ ចំនួន១៦,៨៥ភាគរយ បាននិយាយថា ពួកគេនឹងមិនបោះឆ្នោតឱ្យបេក្ខជនទាំងពីរនាក់ មកពីគណបក្សតែមួយ ខណៈ០,៣០ភាគរយ បដិសេធនូវការឆ្លើយសំណួរស្ទង់មតិនេះ។

ប្រព័ន្ធបោះឆ្នោត មាន២សន្លឹក បានណែនាំ សម្រាប់ការជ្រើសរើសសមាជិកសភា មណ្ឌល ចំនួន៤០០ និង សមាជិកសភានៅក្នុងបញ្ជីគណបក្ស ចំនួន១០០ នៅការបោះឆ្នោតអាណត្ដិក្រោយ។

ប៉ុន្ដែនៅពេលសួរថា តើពួកគេនឹងបោះឆ្នោតជ្រើសរើសសមាជិកសភាថ្មី នៅក្នុងមណ្ឌលរបស់ពួកគេដែរឬទេនោះ? ចម្លើយឆ្លើយថា៖ គឺមានចំនួន៣០,៤១ភាគរយ ឆ្លើយថា មិនប្រាកដ, ១១,៩៧ភាគរយ ឆ្លើយថា ប្រហែលមិនបោះ, ២៨,២៨ភាគរយ ឆ្លើយថា ប្រាកដជាបោះ, ចំនួន១៩,២១ភាគរយ ឆ្លើយថា ប្រហែលជាបោះ។

នៅពេលសួរថា តើពួកគេនឹងបោះឆ្នោតដល់បេក្ខជនគណបក្សដែរឬទេ? ចម្លើយឆ្លើយថា៖ មានចំនួន ៣៤,៩៩ភាគរយ ឆ្លើយថា មិនច្បាស់, ៣២,៣៩ភាគរយ បោះឲ្យគណបក្សប្រឆាំង, ២១,៣៤ភាគរយ បោះឲ្យគណបក្សថ្មី, ១០,៨២ភាគរយ ឆ្លើយថា បោះឲ្យគណបក្សចម្រុះ នៅក្នុងរដ្ឋាភិបាល។

វិទ្យាស្ថាន NIDA បាបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លើយសំណួរ លើការស្ទង់មតិនោះ មាន៣៣,៥៣ភាគរយ នៅតំបន់ភាគឦសាន ប្រទេសថៃ , ២៦,៣០ នៅតំបន់ខេត្តភាគកណ្ដាល, ១៣,៥៧ នៅភាគខាងត្បូង និង ៨,៦១ភាគរយ នៅក្នុងទីក្រុងបាងកក៕រក្សាសិទ្ធិដោយ ៖ សារាយSN

×