Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​​​​​​​​ និងថៃ បានបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ជាង ២៦% ៧ខែ ឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជា​​​​​​​​ និងថៃ បានបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានក្នុងតម្លៃទឹកប្រាក់ ២.៧៨១លានដុល្លារ ៧ខែ​ ឆ្នាំ២០២២នេះ ដោយបានកើនឡើង ២៦,៤៦ ភាគរយ ពីចំនួនទឹកប្រាក់ ២.១៩៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ ប្រទេសកម្ពុជា បាននាំចេញទំនិញនានាទៅកាន់ប្រទេសថៃ គិតជាតម្លៃទឹកប្រាក់ប្រមាណ ៥៥៩លានដុល្លារ កើនឡើង ៣៨,៣៦ភាគរយ ខណៈដែលប្រទេសថៃនាំចូលមកកម្ពុជាវិញ មានតម្លៃទឹកប្រាក់ ២.២២២លានដុល្លារ កើនឡើង ២៣,៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

ទំនិញដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា រថយន្ត ប្រេងឥន្ធនៈ សម្ភារសំណង់ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្ភស្សជាដើម។

Poipet International border with Thailand. Thailand’s cross-border trade with Cambodia dropped 22 percent over the first 11 months of 2020 compared with the figures for the same period in 2019. Khmer Times

ទោះបីជាតួលេខ បានបង្ហាញពីកំណើនល្អនៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា និងថៃ អំឡុងពេលនេះយ៉ាងណាក្តី ប៉ុន្តែបើនិយាយពីជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ ប្រទេសកម្ពុជា មានឳនភាពពាណិជ្ជកម្មជាមួយថៃ ក្នុងទំហំទឹកប្រាក់រហូតដល់ ១.៦៦៣ លានដុល្លារ ឬស្មើនឹងជិត ៤ដង ធំជាងការនាំចេញរបស់ខ្លួន។

បើយោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី៣ នៃគណៈរដ្ឋមន្ត្រីចម្រុះ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នាអំឡុងឆ្នាំ ២០១៧ គឺភាគីទាំងពីរបានដាក់ចេញនូវគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១៥ ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០២០។

សូមជម្រាបថា ថៃ ជាប្រទេសដៃគូពាណិជ្ជកម្មធំទី ៤របស់ប្រទេសកម្ពុជា ទំហំពាណិជ្ជកម្មទេ្វភាគី ៧ខែឆ្នាំនេះ មានចំណែក ២២,២ភាគរយ នៃទំហំពាណិជ្ជកម្មសរុប ខណៈប្រទេសចិនស្ថិតនៅចំណាត់ថ្នាក់ទី ១ ដែលមានទំហំពាណិជ្ជកម្ម ៦,៩៧ពាន់លានដុល្លារ ទី២ សហរដ្ឋអាមេរិក មានតម្លៃ ៥,៨៩ពាន់លានដុល្លារ និងវៀតណាម ទី ៣ មានទំហំទឹកប្រាក់ ៣,៧៦ពាន់លានដុល្លារដុល្លារ៕

×