Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិជប៉ុន ស្នើថវិកាជាតិជាង៤០ពាន់លាន ទិញដ្រូនប្រ.យុទ្ធទប់.ទល់ការគំ.រាមកំ.ហែងពីបរទេស

រាជធានីតូក្យូ៖ ដោយសារតែមើលឃើញពីលក្ខណៈល្អប្រសើរបំផុត សម្រាប់យន្ដហោះគ្មានមនុស្សបើកបរ នៅក្នុងសមរភូមិ ហើយវាកាត់បន្ថយចំនួនមនុស្សស្លាប់នោះ ក្រសួងការពារជាតិជប៉ុន បានស្នើសុំថវិកា ៤០,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញដ្រូនប្រយុទ្ធដ៏ទំនើប យកមកការពារប្រទេស ទប់.ទល់នឹងការគំ.រាមកំ.ហែង ពីមកពីប្រភពខាងក្រៅ។

សារព័ត៌មាន Nikke Asia បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ថា យន្តហោះវា.យប្រ.ហារគ្មានមនុស្សបើកបរ ឬដ្រូនទំនើបៗ ការស្រាវជ្រាវលើគ្រឿងសព្វាវុធមានល្បឿនលឿនជាងសំឡេង និង ការផលិតមីស៊ីលបា.ញ់ចម្ងាយឆ្ងាយ កំពុងតែស្ថិតក្នុងបញ្ជី នៃបំណងប្រាថ្នារបស់ក្រសួងការពារជាតិជប៉ុន នៅក្នុងកំណត់ត្រាស្នើសុំថវិកាជាតិ ចំនួន ៥,៥៩ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹងប្រហែល ៤០,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៣។

ក្រសួងការពារជាតិជប៉ុន មានគោលបំណង បង្កើតយន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន អាចប្រើប្រាស់ ដោយផ្ទាល់ នៅក្នុងការប្រ.យុទ្ធ។ ការប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ ក៏ជាជម្រើសមួយ មានលក្ខណៈល្អប្រសើរ ជាងការប្រើប្រាស់យន្ដហោះស៊ើប.ការណ៍ និង យន្ដហោះប្រមូលផ្តុំព័ត៌មានសម្ងាត់។ រដ្ឋាភិបាលជប៉ុន មើលឃើញថា ការទិញ និង ណែនាំយន្តហោះគ្មានមនុស្សបើកបែបនេះ ជាការចាំបាច់បំផុត សម្រាប់សមរភូមិប្រយុទ្ធ ព្រោះវាកាត់បន្ថយចំនួនមនុស្សស្លា.ប់។

ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃចន្ទ ទី២២ ខែសីហា បានបញ្ជូនផែនការរបស់ខ្លួន ទៅកាន់សមាជិកសភា មកពីរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្ដី លោក ហ្វូមីអូ គីស៊ីដា (Fumio Kisida)។ សំណើសុំបង្កើនថវិកាលើវិស័យការពារជាតិរបស់ក្រុងតូក្យូ បានកើតឡើង ស្របពេលមានការគំ.រាមកំ.ហែង ពីចិន និង កូរ៉េខាងជើង។

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា ក្រសួងការពារជាតិជប៉ុន កំពុងតែគិតពិចារណា ពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលគ្រូស បា.ញ់ចម្ងាយឆ្ងាយ ជាង ១ ០០០គ្រឿង សម្រាប់បង្កើនសមត្ថភាពដល់កងទ័ពរបស់ខ្លួន ដើម្បីទប់.ទល់នឹងការគំ.រាមកំ.ហែង ដែលកំពុងតែកើនឡើង ពីប្រទេសចិន។ ជាមួយគ្នានេះ ជប៉ុន មានផែនការកែលម្អនូវប្រព័ន្ធមីស៊ីល បាញ់ពីលើដីទៅលើនាវា ដែលមានស្រាប់ ដើម្បីបង្កើនចម្ងាយ នៃការបាញ់ ចន្លោះពីចម្ងាយ១០០ រហូតដល់ ១ ០០០គីឡូម៉ែត្រ ដែលមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការវា.យប្រ.ហារ ទៅលើទឹកដីរបស់ចិន ក៏ដូចជា ប្រទេសកូរ៉េខាងជើង ផងដែរ។ ចំណែកការកែលម្អប្រព័ន្ធមីស៊ីលថ្មីនេះ ក៏អាចបំពាក់ ទៅលើនាវាចម្បាំង និង យន្ដហោះយោធារបស់ជប៉ុន អាចមានសមត្ថភាពបា.ញ់ ទៅលើគោលដៅ នានា នៅលើដីថែមទៀតផង។

ជប៉ុន នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលបា.ញ់ចម្ងាយឆ្ងាយរបស់ខ្លួន ទាំងនៅខាងក្នុង និង នៅជុំវិញតំបន់ឃ្យូស៊ុ (Kyushu) ហើយនៅតាមកោះតូចៗ នៅភាគនិរតីរបស់ប្រទេសជប៉ុន ស្ថិតជិតនឹងកោះតៃវ៉ាន់។ ទោះជាយ៉ាងណា មន្រ្ដីជប៉ុន មិនបានធ្វើអត្ថាធិប្បាយ ជុំវិញសេចក្ដីរាយការណ៍នេះឡើយ។ ប៉ុន្ដែផែនការនេះ ក៏ជាផ្នែកមួយនេះ នៃគោលបំណងរបស់ជប៉ុន ដើម្បីបង្រួមនូវគម្លាតសមត្ថភាពកាំជ្រួចរបស់ខ្លួន ជាមួយប្រទេសចិន ខណៈក្រុងតូក្យូ កំពុងតែដោះស្រាយ ដើម្បីលុបបំបាត់នូវការគំ.រាមកំ.ហែង ពីប្រទេសកូរ៉េខាងជើង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×