Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ឆ្នាំចុងក្រោយនេះ វិស័យសំណង់កម្ពុជា សម្រេចបានការវិនិយោគក្នុងទឹកប្រាក់ជាង ៣១ពាន់លានដុល្លារ

ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេស មានសន្ទុះខ្លាំងក្លា រួមចំណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបានជិត ២ម៉ឺនគម្រោង (១៩៣២២ គម្រោង) លើផ្ទៃក្រឡាសំណង់ជាង ៧១លានម៉ែត្រការ៉េ (៧១ ៤៥៩ ២៣៣ ម២) ដែលមានទុនវិនិយោគជាង ៣១ពាន់លានដុល្លារ (៣១ ៤៨៤លានដុល្លារអាមេរិក)។

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជានាយកខុទ្ធកាល័យ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែង ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងបានបញ្ជាក់ថា គិតតែរយៈពេល៦ខែ ឆ្នាំ២០២២នេះ មានការវិនិយោគលើវិស័យសំណង់ ចំនួន២ ០០០ គម្រោង លើផ្ទៃក្រឡាសំណង់ជាង២,៨លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគ ១២០៦លានដុល្លារអាមេរិក។

ឯកឧត្តម បន្តថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់រយៈពេល៦ខែ ឆ្នាំ២០២២នេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួនជិត ៦ម៉ឺនគម្រោង (៥៧ ៥៩០គម្រោង) លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១៦៦លានម៉ែត្រការ៉េ និងទុនវិនិយោគសរុបប្រមាណ ៦៦,២០ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មានចំនួន ២៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរី មានចំនួន ៤៨២គម្រោង។ ហើយក្រសួងបានផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន៣ ២៤៤ក្រុមហ៊ុន៕

×