Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូស បើឡើងគំនរគ្រួស បណ្តាលឲ្យក្រឡាប់ផ្ងារជើង

spot_img

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បានបើករថយន្តតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតឡើងគំនរគ្រួស បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាកតូយូតាព្រូស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BD-0600 បើកបរតាមបណ្ដោយធ្លាក់សុធារស ក្នុងទិសដៅពីជើងមកត្បូងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងលើគំនរគ្រួស បណ្ដាលឱ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស និងអ្នកដ៏ទៃ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់វាស់វែងយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រងចាំម្ចាស់មកទទួលយកទៅជួសជុលវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img