Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Lawrence Wong នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​លើក​ដំបូង​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ឧបនាយក​រដ្ឋមន្ត្រី

សិង្ហបុរី៖ ឧបនាយករដ្ឋមន្ត្រី ឡឺរ៉េន វ៉ុង (Lawrence Wong) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃអាទិត្យ (ទី៤ ខែកញ្ញា)ម្សិលមិញនេះ ដល់ថ្ងៃពុធ នេះបើតាមខុទ្ទការល័យនាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃអាទិត្យ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​របស់​លោក Wong នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ឧបនាយករដ្ឋមន្ត្រី។ គាត់​ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​កាន់​តួនាទី​ក្នុង​ខែ​មិថុនា។

លោក Wong ដែល​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​នោះ នឹង​ចូល​ជួប​ពិភាក្សា​ជាមួយ​ស្តេច​ម៉ាឡេស៊ី Sultan Abdullah Sultan Ahmad Shah និង​ជួប​នាយករដ្ឋមន្ត្រី Ismail Sabri Yaakob។ គាត់ក៏នឹងជួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ Hishammuddin Hussein សមភាគីហិរញ្ញវត្ថុរបស់គាត់ Tengku Zafrul Aziz ប្រធានធនាគារកណ្តាល Nor Shamsiah Mohd Yunus ក៏ដូចជាអ្នកនយោបាយ និងបុគ្គលិកអាជីវកម្មផ្សេងទៀត។ លោក Wong នឹងត្រូវអមដំណើរដោយមន្ត្រីមកពីក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ និងក្រសួងទំនាក់ទំនង និងព័ត៌មាន។ ប្រភព៖ CNA/ac

×