Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នកម្ពុជា កំពុងសិក្សាលើផ្ទៃដី១,៣ សែនហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីដែលអាចលក់ឥណទានកាបូនបានជាង ២លានហិកតា ជាជំហ៊ានថ្មីបន្ថែមទៀត នៃការលក់ឥណ្ឌទានកាបូនលើទីផ្សារស្ម័គ្រចិត្ត

ភ្នំពេញ៖ កម្ពុជា កំពុងដំណើរការនីតិវិធីលក់ឥណទានកាបូន នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដែលរាជរដ្ឋាភិបាល បាននិងកំពុងដំណើរការនីតិវិធីនៃលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្ត ខណៈដែលដែនជម្រកសត្វព្រៃលំផាត់ បានឆ្លងកាត់ការវាយតម្លៃរួចហើយ នៅលើផ្ទៃដីចំនួន ៩ម៉ឺន៨៥១០ម៉ឺនហិកតា នៃផ្ទៃសរុប ២៥ម៉ឺនហិកតា។ តំប់នេះមានភាពសមស្របតាមលក្ខខណ្ឌនៃការអនុវត្តគម្រោងរេដបូក និងមានសក្តានុពលអាចបង្កើតឥណទានកាបូនព្រៃឈើ ព្រមទាំងចូលរួមអភិរក្ស ដើម្បីកាត់បន្ថយការសាយភាយឧស្ម័ន។​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា តាមការសិក្សាផ្ទៃដីចំនួន ៩ម៉ឺន៨៥១០ហិកតា អាចកាត់បន្ថយការបំភាយឧស្ម័នជាមធ្យមប្រចាំឆ្នាំ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ មានចំនួនជាង ១៦ម៉ឺនតោន ឧស្ម័នកាបូនិក ដែលបញ្ចេញមកវិញនូវឧស្ម័នអុកស៉ីហ្សែន។ បច្ចុប្បន្នអង្គការជីវិតធម្មជាតិ បាននិងកំពុងធ្វើកិច្ចការងារជាមួយក្រសួងបរិស្ថាន និងអ្នកសម្របសម្រួល ដើម្បីរកដៃគូមកទិញឥណទានកាបូននៅនឹងកន្លែង ដែលនេះជាដំណឹងដ៏ល្អមួយទៀត នៃការការពារអភិរក្សរបស់កម្ពុជា ក្នុងបរិបទថ្មីរបស់កម្ពុជា ដែលអាចរកចំណូលនៃការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណ្ឌទានកាបូន។

ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជាមានគម្រោងលក់ឥណ្ឌទានកាបូនចំនួន ៣រួចមកហើយ រួមមាន ទី១ នៅដែនជម្រកសត្វព្រៃកែវសីមា មានទំហំ ២៩ម៉ឺនហិកតា, ទី២ ឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង និងទី៣ នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលផ្ទៃដីសរបមានទំហំជាង ១,១សែនហិកតា ខណៈបច្ចុប្បន្នកម្ពុជា កំពុងសិក្សាបន្ថែមទៀតលើផ្ទៃដី ១,៣សែនហិកតាបន្ថែមទៀត ដែលនឹងធ្វើឱ្យផ្ទៃដីដែលអាចលក់ឥណទានកាបូនបានជាង ២លានហិកតា ចំណុចនេះជាជំហ៊ានថ្មីបន្ថែមទៀត នៃការលក់ឥណ្ឌទានកាបូនលើទីផ្សារស្ម័គ្រចិត្ត។

ចំពោះចំណូលនៃការលក់ឥណទានកាបូន នឹងត្រូវបានចាក់ចូលទៅក្នុងសហគមន៍មូលដ្ឋាននានា នៅជុំវិញដែលជម្រកសត្វព្រៃទូទាំងប្រទេស ដើម្បីចូលរួមការពារ និងអភិរក្សធនធានជាតិ និងសត្វព្រៃ ជាពិសេសបានចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់របរចាស់ចូលព្រៃកាប់ឈើ បរបាញ់សត្វជាដើម។ ចាប់តាំងពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។

គម្រោងរេដបូកទាំង៣នេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូនប្រមាណ ១១,៦លានដុល្លារ ដែលថវិកាទាំងនេះ ត្រូវបានបែងចែក ដល់សហគមន៍មូលដ្ឋាន៕

×