Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូននិងជួញដូរគ្រឿងញៀន ជាង ១០ គីឡូក្រាម

spot_img

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែ កញ្ញ ឆ្នាំ ២០២២នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទម្នាក់ ដែល តុលាការថ្នាក់ក្រោមកាត់ទោសដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន រក្សាទុក ជួញដូរគ្រឿងញៀន ប្រព្រឹត្តក្នុងភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុង ឆ្នាំ ២០២០ ។

លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ វ៉ុន សិសា ភេទប្រុស មានទីលំនៅ ក្នុងភូមិ ដំដែក ឃុំ ព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ កាលពី ឆ្នាំ ២០២១ ដាក់ពន្ធនាគាកំណត់ ២៥ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៥០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: ” ដឹកជញ្ជូន រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។គាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ វ៉ុន សិលា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិ ដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន ៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ជាង ១០ គីឡូក្រាម ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ៣ ខែ តុលា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×