Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរឆ.ក់យ៉ាងសកម្ម នៅភូមិសាស្ត្រខណ្ឌមានជ័យ ចាំមើលលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ មានសមត្ថភាពឲ្យពលរដ្ឋមានភាពកក់ក្តៅដែរឬទេ

spot_img

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆ.ក់កាបូប ពីនារី២នាក់បងប្អូន ដែលកំពុងជិះម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បានសម្រេច រួចប្រញាប់រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១២និង ៤៥នាទី ថ្ងៃត្រង់ទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវកោងឆ្ពោះពីពេទ្យរុស្ស៊ី ចុះពីស្ពានអាកាសស្ទឹងមានជ័យ មកវត្តញាណរស្សី ។

បើតាមការបញ្ជាក់ពីជនរងគ្រោះជានារី ទាំង២នាក់បងប្អូន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IO-5229 ឌុបគ្នា២នាក់បងប្អូន តាមផ្លូវឆ្ពោះពីពេទ្យរុស្ស៊ី ឡើងលើស្ពានអាកាសស្ទឹងមានជ័យ ហើយក៏ចុះមកតាមស្ពានបត់មកឆ្វេងដៃ សំដៅទៅវត្តញាណរស្ស៊ី ខណ:មកដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏លេចមុខជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ឌុបគ្នា មកអែបក្បែរហើយធ្វើសកម្មភាពឆ.ក់កាបូបគាត់ យកទៅបាត់ ដែលក្នុងកាបូបនោះ មានលុយប្រហែល១០០ដុល្លារ និងទូរស័ព្ទ iPhone ស៊េរីទំនើបមួយគ្រឿង រួចក៏ប្រញាប់រត់គេចខ្លួនបាត់តែម្តង ទោះបីជាគាត់ព្យាយាមស្រែកឲ្យគេជួយក៏ដោយ ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះក៏បានប្រញាប់មកប្រាប់សមត្ថកិច្ចចរាចរណ៍ នៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយសមត្ថកិច្ចបានណែនាំ ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសមត្ថកិច្ចងាយស្រួលស្រាវជ្រាវរកមុខសញ្ញា យកមកចាត់ការតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×