Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀនជិត ១ គីឡូក្រាម

spot_img

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រះនេត្រ កាលពីថ្ងៃទី ៩ ខែកញ្ញ ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនយុវជន៥នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនជិត ១ គីឡូក្រាម ប្រព្រឹត្តនៅត្រង់ចំណុច ២ គោលដៅផ្សេងគ្នា ។

គោលដៅទី១ ៖ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសហគ្រាស ឃុំជប់វារី ស្រុកព្រះ នេត្រព្រះខេត្តបន្ទាយមានជ័យមាន ។ គោលដៅទី២ ៖នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ៥នាក់មាន ៖១/-ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា ភេទប្រុសអាយុ២២ឆ្នាំ ២/ ឈ្មោះ ឆាន់ ហុង ភេទប្រុស អាយុ២២ឆ្នាំ ។ អ្នកទាំងពីរនាក់ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ៣/-ឈ្មោះ យឹម ផុន ភេទប្រុសអាយុ២៥ឆ្នាំ ។ ៤/ ឈ្មោះ មាស សំណាង ភេទប្រុសអាយុ២៥ឆ្នាំ ។ ៥/-ឈ្មោះ សន យូជីន ភេទប្រុសអាយុ១៥ឆ្នាំ ។ អ្នកទាំងបីនាក់ មានទីលំនៅ ភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងភូមិសហគ្រាស ឃុំជប់វារី ស្រុកព្រះ នេត្រព្រះ និង នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងមាន៖ – គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ៧១៤.២២ក្រាម ជិត កន្លះគីឡូក្រាម ,ជញ្ជីងថ្លឹង០១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួននិងទូរសព្ឌដៃ០៣គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យ៥នាក់ខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×