Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ភារគ្រឿងបំពាក់សម្រាប់កងEODថ្មី ទៅអាហ្វ្រិកកណ្តាល នឹងបញ្ជូនទៅនៅពាក់កណ្តាលខែកញ្ញានេះ

spot_img

ភ្នំពេញ ៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្របេសកកម្ម ឯកឧត្តម Atul Khare បានអះអាងថា នាវាដឹកសម្ភារគ្រឿងបំពាក់ សម្រាប់កងកម្ទេចគ្រាប់(EOD) ដែលជាកងថ្មីត្រូវទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នឹងដឹកចេញពីកម្ពុជា អំឡុងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឯកឧត្តម Atul Khare បញ្ជាក់ដូច្នេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីសប្តាហ៍មុន នៅការិយាល័យកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ឯកឧត្តម អគ្គលេខាធិការរងUN បានលើកឡើងថា ចំពោះកងកម្លាំងEODទាំង១០១នាក់ នឹងបញ្ជូនចេញនៅក្នងខែធ្នូ ឆ្នាំ២០២២ ទៅកាន់ទីក្រុងបាំងគី។

សូមបញ្ជាក់ឱ្យដឹងដែរថា កាលពីខែមីនា ឆ្នាំ២០២២ មន្ត្រីរបស់អង្គការសហប្រជាជាតិចំនួន៤រូប បានពិនិត្យនិងធ្វើការវាយតំលៃចុងក្រោយ កម្ពុជានឹងបញ្ជូនកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ(EOD) ដែលជាកងថ្មីចំនួន១០១នាក់ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅទីក្រុងបាំងហ្គី នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាពេលខាងមុខនេះ ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន កងកម្លាំងវិស្វកម្មមួកខៀវកម្ពុជា ជាង២០០នាក់ កំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលផងដែរ៕ រក្សាសិទ្ធិដោយ ៖ មួង សុវណ្ណារិទ្ធ

spot_img
×