Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សេណា​មួយគ្រឿង ​ក្រឡាប់​ចូល​ប្រឡាយ​អ្នកបើកបរ​ជាប់​ក្នុង​រថយន្ត​លង់ទឹក​ស្លាប់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​លង់ទឹក​ស្លាប់​ក្រោយ​បើករថយន្ត​មួយ​គ្រឿង​ធ្លាក់​ចេញពី​ផ្លូវ​បណ្ដាល​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ខ្ទៀត​ចេញ​តៃកុង​ចូលក្នុង​ទឹក បណ្ដាលឲ្យ​ស្លាប់​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​២​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំងវែង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

សព​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ ​អ្នក​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ៖​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​សេណា​ពណ៌​ស ពាក់​ស្លាក​លេខ​,​កំពង់ឆ្នាំង​2A-2567 បាន​ធ្វើដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ផ្លូវ​កោង និង​ងងឹត​ផង​នោះ ក៏​បាន​ធ្លាក់​ចេញពី​ផ្លូវ បណ្ដាល​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​ហើយ​ខ្ទាត​តៃកុង​ចេញពី​រថយន្ត​ស្លាប់​គួរ​រន្ធត់​ជា​ទីបំផុត រីឯ​រថយន្ត​ធ្លាក់​ចូល​ប្រឡាយទឹក​ផ្ងារ​ជើងច្រ​ង៉ាង ដោយ​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

អ្នកភូមិ​បន្តថា​៖​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហកា​ជាមួយ​ជំនាញ​វាស់​វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ស្នងការ​រាជធានី​ភ្នំពេញ ។ ដោយឡែក​សព​ជន​ង​គ្រោះ​សមត្ថកិច្ច​បាន​ដឹក​យក​មក​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ប្រគល់​ជូន​ចាស់​ញាតិ​យកទៅ ទៅ​ស្រុកកំណើត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×