Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាង​ជួសជុល​រថយន្ត​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​

spot_img

​កណ្តាល​ ៖ ​ធ្វេសប្រហែស​តែ​បន្តិច ជាង​ជួសជុល​រថយន្ត​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ចោល​ប្រពន្ធ កូន គួរឲ្យ​អាសូរ​ពន់ពេក​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ង៉ែត បូ​ណា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​​មុខរបរ​​ជាង​​ធ្វើ​ឡាន មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ នៅ​ថ្ងៃ​ខែ​ខាងលើ ឈ្មោះ​ង៉ែត បូ​ណា បាន​យក​ឌុយ​អាំង​វ​ទ័រ ទៅ​ដោត​ត​ភ្ជាប់​ជាមួយ​ភ្លើងអគ្គិសនី ពេល​ត​ភ្ជាប់​រួចហើយ ក៏​យក​អាំង​វ័រ​ទ័រនោះ ដាក់​នៅ​ផ្ទាល់​ដី​ក្បែរ​ឡាន រួច​ក៏​យក​ដង្គៀប អាគុយ ទៅ​ចាប់​ជាមួយនឹង​ក្បាល​អាគុយ ដើម្បី​សាក​ភ្លើង​បញ្ឆេះ​ឡាន ។ បន្ទាប់មក​ជនរងគ្រោះ ក៏​ដើរ​ទៅ​មើល ប្រពន្ធ​ឆាយដី​មុខ​ផ្ទះ​ក្បែរ​នោះ បាន​១៥​នាទី ក៏​ដើរ​មក​កន្លែង​ធ្វើ​ឡាន​វិញ រួច​ក៏​លើក​អាំង​វ័​រទ័រ​ដាក់​លើ​ក្បាល​ឡាន ហើយ​ក៏​ទ្រោប​លើ​ទ្វារ​ឡាន ដើម្បី​បញ្ឆេះ ស្រាប់តែ​ភ្លាមនោះ មាន​ឆ្លង​ចរន្តអគ្គិសនី​ជាមួយ​អាំង​វ័​រទ័រ បណ្តាលឲ្យឆ​ក់​ស្លាប់​តែ​ម្តង ។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ​ឡុង ស្រស់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង​ខាងលើ​ខ្លួន​កំពុង​ឆាយដី​មុខ​ផ្ទះ​បាន​ឮ​សំឡេង​ស្រែក​អូយ ខ្លួន​ក៏​ស្ទុះ​មក​មើល​កន្លែង​ប្តី​ធ្វើឡាន ក៏​ឃើញ​ប្ដី ឆក់​ខ្សែភ្លើង ដួល​ទៅ​លើ​ដី ភ្លាមនោះ ខ្លួន​បាន​ស្ទុះ​ដក​ឌុយ​ចេញ​ពីព្រី​ភ្លើង បន្ទាប់មក​បាន​ស្រែកហៅ​អ្នកជិតខាង​ឲ្យជួយ​ផង ប្តី​ខ្ញុំឆ​ក់​ខ្សែរ​ភ្លើង​ហើយ ភ្លាម​នោះ​ដែរ ក៏​មាន​បងប្អូន ស្ទុះ​មក​ជួយ​លើកដាក់​លើ​គ្រែ​យកមក​ធ្វើ​ចលនា លុះ​ធ្វើ​ចលនា​មិន​ដឹង​ខ្លួន ក៏​ហៅ​ឡាន​ដឹក​ទៅ​មន្ទី​ពេទ្យ​ស្រុក​ស្អាង ប៉ុន្តែ​ប្តី​របស់​គាត់​បាន​ស្លាប់​តាម​ផ្លូវ​តែម្តង​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​កម្លាំង​ជំនាញ​ពិនិត្យ​ហេតុការណ៍​នេះ ដោយ​មាន​ការចូលរួម​ពី លោក​មេភូមិ ក្រុមប្រឹក្សា​ឃុំ​ពិនិត្យ​លើ​ខ្លួន​ជនរងគ្រោះ មាន​ស្នាម​ជាំ​ខ្លោច​លើ​ដើមទ្រូង​ដោយសារ​ឆក់​ចរន្ដអគ្គិសនី ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×