Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​-​ពាណិជ្ជកម្ម​ចិន មក​កម្ពុជា ដើម្បី​អនុវត្តន៍​តាម​នយោបាយ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ របស់​ប្រធានាធិបតី​ចិន​

​​ភ្នំពេញ​៖ អនុប្រធាន​គណៈកម្មកា​រ​ជាតិ​សន្និសីទ​ទីប្រឹក្សា​នយោបាយ និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​-​ពាណិជ្ជកម្ម​ចិន បាន​ថ្លែង​ប្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដំណើរ​ទស្សនកិច្ច​របស់លោក មក​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​អនុវត្តន៍​តាម​នយោបាយ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ របស់​ប្រធានាធិបតី​ចិន Xi Jinping ដែល​ចាត់ទុក​កម្ពុជា ជា​ប្រទេស​ដ៏​សំខាន់​ពិសេស និង​ជា​ប្រទេស ដែល​រួម​វាសនា​តែមួយ​ជាមួយ​ប្រទេស​ចិន​។​

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​មួយ លោក Gao YunLong អនុប្រធាន​គណៈកម្មកា​រ​ជាតិ​សន្និសីទ​ទីប្រឹក្សា​នយោបាយ និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​-​ពាណិជ្ជកម្ម​ចិន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​លោក Gao YunLong បាន​ជម្រាបជូន​សម្តេច​តេ​ជោថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​មកកាន់ ព្រះរាជណាចក្រ​កម្ពុជា​។ លោក​បាន​ពិនិត្យឃើញ​ថា​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ធូរធារ​ទឹកមុខ​ស្រស់ថ្លា ដែល​ឆ្លុះបញ្ចាំង​នូវ​អនាគត​ភ្លឺ​ថ្លា​របស់​កម្ពុជា​។​

​លោក Gao YunLong បាន​បញ្ជាក់​ផង​ដែរ​អំពី​សហព័ន្ធ​ឧស្សាហកម្ម​-​ពាណិជ្ជកម្ម​ចិន ដែល​ជា​ស្ថាប័ន​មួយ​ដែល​ដើរតួ​ជា​ស្ពាន​បម្រើ​ដល់​ស្ថាប័ន​ចំនួន​៤៧០​ស្ថាប័ន និង​ក្រុមហ៊ុន​ចំនួន​២៧​លាន​ក្រុមហ៊ុន ដែល​ផ្តោត​លើ​ការធ្វើ​ពាណីជ្ជកម្ម និង​វិនិយោគ​ទាំង​នៅក្នុង​ស្រុក​ផង និង​នៅ​ក្រៅ​ស្រុក​ផង​។ សហព័ន្ធ​នេះ មាន​តួនាទី​សម្របសម្រួល និង​ជួយ​ជំរុញ​ការវិនិយោគ និង​កិច្ចការ​របស់​ក្រុមហ៊ុន​ផងដែរ​។​

​លោក Gao YunLong បាន​ជម្រាបជូន​សម្តេច​តេជោ​បន្តទៀតថា លោក​បាន​ជួបពិភាក្សា​ជាមួយ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា ដោយបាន​ពិនិត្យឃើញ​ថា​កម្ពុជា​យើង​មាន សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ​។ លោក Gao YunLong បាន​បញ្ជាក់ទៀតថា​ក្នុង ដំណើរ​ទស្សនកិច្ច​នេះ​ក៍​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ធំៗ​ជាច្រើន​អមដំណើរ និង​កំពុង​ពិនិត្យមើល​សក្តានុពល​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​ធំៗ​ទាំងអស់​ដែល​រួម​ដំណើរ​ជាមួយនឹង លោក Gao YunLong និង​បាន​បញ្ជាក់ជូន​ប្រតិភូ​ទាំងអស់​ថា​កម្ពុជា​និង​មិត្ត​ចិន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​បាន​គោរព​ស្រលាញ់​និង​ទុកចិត្ត​គ្នា​ជាទី​បំផុត​និង​ក៏​ជា​អ្នកជិតខាង​ដ៍​ល្អ​ផង​ដែរ​។ សម្តេច​តេជោ​បាន​បញ្ជាក់​អំពី​ជំហរ​គាំទ្រ​នយោបាយ​ចិន​តែមួយ ហើយ​សម​ញ​ព័ន្ឋភាព​នៃ​ប្រទេស​ទាំង​ពីរ​គឺ​រឹង​ដូច​ដែកថែប​មិនមាន​អ្វី​មក​បំបែក​បាន​ឡើយ​។ សម្តេច​តេជោ​បែញចិត្ត​ចំពោះ​ការយក​ចិត្តទុកដា​ក់រ​បស់​ប្រទេស​ចិន​មក​លើ​កម្ពុជា​ក្នុង​ការជួយ​ជំរុញ​ដល់​កិច្ចការ​អភិវឌ្ឍ​ជាច្រើន ជា​ពិសេស​ពេល​នេះ​ប្រទេស​កម្ពុជា​បាន​ទទួល​អ្នកវិនិយៅគចិន និង​ទេសចរណ៍​ចិន​ច្រើនជាងគេ​ទាំងអស់​។ កាលពី​ឆ្នាំ​កន្លង​ទៅ​ទេសចរ​ចិន​មក​កម្ពុជា​ប្រមាណ​១​លាន​២​សែន​នាក់ យើង​សង្ឃឹមថា​កំណើន​ទេសចរ​ចិន​នឹង​កើន​ឡើង​ជាង​២​លាន​នៅ​ឆ្នាំ​នេះ​នឹង​ឆ្នាំ​បន្ទាប់​។ សម្តេច​តេជោ គាំទ្រ​ពេញទំហឹង​ក្នុងការ​ជម្រុញ​ឲ្យទទួល​បាន​ជោគជ័យ​លើ​នយោបាយ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​លោក​ប្រធានាធិបតី Xi Jingping​នៅលើ​ទឹកដី​កម្ពុជា​។ ការរីកចម្រើន​របស់​កម្ពុជា គឺ​មិន​អាច​កាត់ផ្តាច់​ពី​មិត្ត​ចិន​បាន​ឡើយ​។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ លោក​ប្រធានាធិបតី​ចិន លោក​នាយករដ្ឋមន្ត្រី​ចិន និង​ប្រជាជន​ចិន​ដែល​បាន​ជួយ​កម្ពុជា​រហូតមក​ដល់​សព្វថ្ងៃនេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​គ្រោង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជាថ្មី​ម្តងទៀត​នៅ​ប្រទេស​ចិន ក្រោយពី​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×