Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​អគារ​ការិយាល័យ​១​ខ្នង ក្នុង​កងពល​លេខ​៥៣

​បាត់ដំបង​៖ ឆេះ​អគារ​ការិយាល័យ​១​ខ្នង ក្នុង​កងពល​លេខ​៥៣ ត្រូវបាន​ភ្លើង​ឆេះ​បំផ្លាញ​សម្ភារៈ​អស់​ជាច្រើន កាលពី​ព្រឹក ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​កងពល​៥៣ ស្ថិតក្នុង​ភូមិ​កំប្រង់ ឃុំ​តា​គ្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ដោយសារ ទុស្សេ​ចរន្ត​ភ្លើង​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា សម្ភារៈ​ដែល​ខូចខាត​រួមមាន ទី​១.​ការិយាល័យ​១​ខ្នង ទំហំ​៨​គុណ​២៤​ម៉ត្រែ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ខ្ទេច​គ្មាន​សល់​។ ទី​២.​ម៉ូតូ​ហុងដា សេ​១០០ ពណ៌​ខ្មៅ សេរី​ឆ្នាំ​៩៦​ចំនួន ១​គ្រឿង​។ ទី​៣.​រថយន្ត កាមរី ពណ៌​ស សេរី​ឆ្នាំ​៩១ ចំនួន​១​គ្រឿង​។ ទី​៤.​កុំព្យូទ័រ ចំនួន​២​គ្រឿង ម៉ាស៊ីន​ព្រីន​ចំនួន ២​គ្រឿង​។ ទី​៥.​ម៉ាស៊ីន​វាស់​ឈាម​ចំនួន​១​។ ទី​៦.​ម៉ាស៊ីន​បញ្ជាំង​ស្លាយចំនួ​ន​២​។ ទី​៧.​ធុងបាស់ អំភ្លី ម៉ិច​ស័រ ១​ឈុត​។ ទី​៨.​អង្ករ​ចំនួន​២០​ការុង​។ ទី​៩.​លុយ​ចំនួន ២​លាន​រៀល ប្រាក់​ដុល្លារ​ចំនួន​២០០​ដុល្លារ និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួនទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×