ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំលើកទី១០ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះ ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមប្រជុំចំនួន១១១រូប។
ក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកនេះ អង្គសភានឹងធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៤ដែលមាន ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី។ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ។ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី និងការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ៕ ដោយ៖បញ្ញាស័ក្តិ