Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់ទោសអតីត ថៅកែស្ថានីយប្រេងPTT ឈ្មោះ សារុន វិធុរ៉ាក់ ពាក់ព័ន្ធនឹងការចេញសែកស្អុយ ១៥០០០ ដុល្លារអាមេរិក

spot_img

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ ដែលជាអតីតថៅកែស្ថានីយប្រេង ឥន្ទនៈ PTT ជាប់ពាក់ព័ន្ធនឹង ការចេញសែកស្អុយ មានតម្លៃ ១៥០០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១ ។

លោក សុង ប៊ុណ្ណារិទ្ធិ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានថ្លែងឱ្យដឹងនៅក្នុងសវនាការថា ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ មុនចាប់ខ្លួន ជាថៅកែស្ថានីយ ប្រេង PTT មាន ទីតាំង ស្ថិត នៅ រង្វង់មូលគួរ ស្រូវ ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ត្រូវបានជាប់ចោទប្រកាន់ ពីបទ: «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូរទាត់ប្រាក់ ។
លោកក្រមបានថ្លែងថា: ជនជាប់ចោទ ឈ្មោះ សារុន វិធុរ៉ាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ សារុន វិធុរ៉ាក់ បានឆ្លើយសារភាព និងទទួលស្គាល់ថា ចំពោះមុខលោកចៅក្រមជំនុំជម្រះ និង តំណាងអយ្យការ ឆាយ ហុងថា ខ្លួន ពិតជាបានចេញសែកស្អុយ ចំនួន ១៥០០០ អោយទៅភាគី ដើមបណ្តឹងពិតប្រាកដមែន។

ឈ្មោះ សារុន វិធិរ៉ាក់ បាននិយាយថា មូលហេតុ គឺដោយសារតែគាត់ មិនមានលុយ និងមានការរាំងស្ទះ ក្នុងការបង្វិលលុយ ចូលក្នុងកុងធនាគារ ដើម្បីសង អោយបង់អោយទៅ ភាគីដើមបណ្តឹង នៅពេលនោះ។

ឈ្មោះ សារុន វិធុរ៉ាក់ បានសំណូមពរដល់ តុលាការមេត្តា ជួយបន្ធូរបន្ថយទោស និងដោះលែងរូបគាត់ ពីពន្ធនាគារ ដើម្បីគាត់មានលទ្ធភាព រកលយុ ផ្តល់ឲ្យទៅ ភាគីដើមបណ្តឹង។

សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញនឹង ប្រកាសសាលក្រុម នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២២។

សូមបញ្ជាក់ថាៈ ក្រៅអំពីសំណុំរឿងក្តីខាងលើនេះ ជនជាប់ចោទ ឈ្មោះ សារុន វិធុ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២២ កាត់ទោស ដាក់គុកកំណត់ ០២ ឆ្នាំ ពិន័យចំនួន ៤លានរៀល និងបង្គាប់ឲ្យសងលុយចំនួន ១៣ម៉ឺនដុល្លារអាមេរិក ទៅ បុរសម្នាក់ ដែលជាភាគីដើមបណ្តឹង នៅក្នុងសំណុំរឿងចេញសែកស្អុយ ផ្សេងមួយទៀត ប្រព្រឹត្តកាលពីឆ្នាំ ២០២០៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×