Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល បដិសេធការសុំដោះលែងក្រៅឃុំ របស់បុរសជាប់ចោទវ័យ ៧៨ ឆ្នាំម្នាក់ ពាក់ព័ន្ធនឹងបទល្មើស ញុះ.ញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានបដិសេធ លើកបណ្តឹងសាទុក្ខ ស្នើសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់មន្ត្រីចូលនិវត្តន៍ម្នាក់ ដែលមានអាយុ ៧៨ ឆ្នាំ និងដែលត្រូវបានតុលាការថ្នាក់ក្រោម ចាប់ខ្លួនគាត់ដាក់គុកបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះ.ញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅត្រង់ចំណុច ជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលកាលពី ដើម២០២២ កន្លងមកនេះ។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ទី វណ្ណឌី ភេទប្រុស អាយុ ៧៨ ឆ្នាំ (កើតឆ្នាំ ១៩៤៤) ជាមន្ត្រីចូលនិវត្តន៍មានទីលំនៅសង្កាត់ អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនជាប់ចោទ ឈ្មោះ ទី វណ្ណឌី ពីបទ ” ញុះ.ញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍ បានបដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្នរបស់គាត់។
គាត់កើតទុក្ខមិនសុខចិត្តក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានឃុំខ្លួន កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ ២០២២ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×