Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមប្រុស-ស្រី ៣នាក់ ពាក់ព័ន្ធនឹងការប.ង្ខាំងមនុស្ស ដោយខុសច្បាប់ ប្រើទា.រុណកម្មជំ.រិត ទារប្រាក់ ពីជនរងគ្រោះ

spot_img

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បាន ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ជនជាតិវៀតណាម ចំនួន ០៣ នាក់ ពាក់ព័ន្ធប.ង្ខាំងមនុស្ស ដោយខុសច្បាប់ប្រើទារុ.ណកម្ម ជំ.រិតទារប្រាក់ និងប្រើប្រាស់រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅសណ្ឋាគារឡាក់គីស្តារ ចំណុចបន្ទប់លេខ ៤៤១ ផ្លូវលេខ ៣៦៦ ក្រុម ១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ជនជនសង្ស័យ០៣ នាក់ខាងលើមាន ៖ ១- ឈ្មោះ NGUYEN VANTHIE ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម ។ ២- ឈ្មោះ LOU VAN CONG ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិរៀតណាមទីលំនៅប្រទេសវៀតណាម ។ ៣- ឈ្មោះ NGUYEN CAM GIANG ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិរៀតណាមទីលំនៅប្រទេស វៀតណាម ។

ចំណែកឯជនរងគ្រោះឈ្មោះ NGUYEN THI THIEN HOA ភេទស្រី អាយុ ៤១ ឆ្នាំ ជនជាតិរៀតណាម ទីលំនៅបច្ចុប្បន្នប្រទេសវៀតណាម ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖ ៖ ទូរស័ព្ទចំនួន ៣ គ្រឿង , ម្សៅក្រាមពណ៌សថ្លា ០១ កញ្ចប់តូច , ខ្សែក្រវ៉ាត់ស្បែកពណ៌ខ្មៅ ក្បាលដែកចំនួន ០១ ( មធ្យោបាយធ្វើទា.រុណ.កម្ម ) ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ដើម្បីរៀបចំបែបបទនិង កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖​ចន្ទា ភា

spot_img
×