ភ្នំពេញ ៖ លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement – AFD) ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើន ទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជា ឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន ។ លោក Jean-Pierre Marcell បានគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិ កូវីង-១៩។
នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , បានចេញសេចក្តីជូនដំណឹង សម្រាប់សារព័ត៌មាន ស្ដីពីជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីបុរសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Jean-Pierre Marcellll នាយក AFD ប្រចាំតំបន់អាស៊ីអារគ្នយ៍។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ចំពោះលោក Jean-Pierre Marcelli ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកសី Sandrine Boucher ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំកម្ពុជា និងមានជឿជាក់យ៉ាងមុតមាំថា ក្រោមការ ដឹកនាំរបស់លោក Jean-Pierre Marcell និងលោកស្រី Sandrine Boucher កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និង AFD នឹងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរហើយនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ AFD ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយះការផ្តល់ហិរញ្ញប្បទាន ដល់តម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន ។ ជាក់ស្ដែង, ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ តាមរយៈ AFD សាធារណរដ្ឋបារាំង បានផ្ដល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លានអឺរ៉ូ ដល់កម្ពុជា ក្នុងនោះមាន ឥណទានសម្បទានចំនួន ៥៣៣ លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨ លានអឺរ៉ូ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវជនបទ ធារាសាស្ត្រ កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលា ស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បានអនុលោមទៅនឹងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ, យុទ្ធសាស្ត្រចតុកោណ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ ថ្ងៃ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣ និងកម្មវិធីវិនិយោគសាធារណះ ៣ ឆ្នាំរំកិល ២០២៦- ២០២៤ ជាដើម ។
ភ្ជាប់ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា ទោះបីកម្ពុជាទទួលបាននូវជោគជ័យធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូរីង-១៩ ដើម្បីការពារអាយុជីវិត និងលំនឹងជីវភាពប្រជាជន ហើយបានបើក ប្រទេសលើគ្រប់វិស័យ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្តី ប៉ុន្តែការមកដល់នៃវិបត្តិជាបន្តបន្ទាប់ទៀតដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា និងអត្រាការប្រាក់, ការថមថយសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍ និងប្រទេស ចិន, និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន, ព្រមទាំងបញ្ហាភូមិសាស្ត្រនយោបាយក្នុងតំបន់ និងអន្តរជាតិ បាននិងកំពុងបង្កផល ប៉ះពាល់អវិជ្ជមានដល់កិច្ចដំណើរការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ក៏ដូចជាការងើបឡើងវិញ នៃសេដ្ឋកិច្ច ពិភពលោកទាំងមូល ។ ចំពោះមុខ, រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដោយ ផ្តោតលើវិស័យអាទិភាពនានា ដូចជា ឡូជីស្ទីក ថាមពល ជំនាញ ឌីជីថល សហត្រាសធុនតូច និងមធ្យម និងកិច្ច សម្រួលពាណិជ្ជកម្ម ព្រមទាំងការកែលម្អបរិយាកាសវិនិយោគ និង ធុរកិច្ច ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការទ្រទ្រង់កំណើន និងការលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំង ការជំរុញការនាំចេញ ទាំងក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ក៏ដូចជា ទាំងក្នុងនិន្នាការនៃការផ្លាស់ទីតាំងវិនិយោគ (Investment Relocation) នៅក្នុងតំបន់ផងដែរ ។
លោក Jean-Pierre Marceli បានសម្តែងនូវអំណរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងទទួលបានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវិដ ១៩ និងសង្គ្រាមរវាង រ៉ុស្ស៊ី និងអ៊ុយក្រែន ។ លោក Jean-Pierre Marcelli បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាល កម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងមានប្រសិទ្ធភាព និង ចាប់ផ្តើមបើកប្រទេស និងសេដ្ឋកិច្ច ឡើងវិញយ៉ាងឆាប់រហ័ស និងបានគូសបញ្ជាក់ផងដែរថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើន ទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជាឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន ។
ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លោក Jean-Pierre Marcell បានគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ច សហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិ កូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី៖ ១. ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ២. ការចូលរួមបង្កើត ការងារ និងកំណើនសេដ្ឋកិច្ច និង ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ ។
ជាថ្មីម្តងទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AFD ក៏ដូចជារដ្ឋាភិបាល និងប្រជាជនបារាំង ដែលបានបន្តគាំទ្រ និងបានផ្ដល់ហិរញ្ញប្បទានដ៏ថ្លៃថ្លារួមចំណែកដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា និងបានជូនពរលោក Jean-Pierre : Marcell និងលោកស្រី Sandrine Boucher – ទទួលបាន ជោគជ័យក្នុងការបំពេញភារកិច្ចថ្មី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី





