Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសជនជាប់ចោទម្នាក់ ជាប់គុក២០ ឆ្នាំ ពាក់ព័ន្ធនឹងការរំ.លោភ និងស.ម្លាប់ នៅខេត្តកោះកុង

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានតម្កល់ទោសជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការចាប់រំលោ.ភ និង ស.ម្លាប់ក្មេងស្រីរងគ្រោះម្នាក់ ប្រព្រឹត្តនៅត្រង់ចំណុច ចំណោតដីខ្មៅ ស្ថិតនៅភូមិទំនាប ឃុំ ត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង កាលពីអំឡុងឆ្នាំ ខែ មករា ឆ្នាំ ២០២១។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ហ៊ឹម សាអាត ហៅ អ៊ូ អារីហ្វីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ។ ចំណែកជនរងគ្រោះ គឺ ជាក្មេងម្នាក់ មានអាយុ ១៦ ឆ្នាំ រស់នៅ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ «ឃាតកម្មដោយអំពើរំ.លោភសេ.ពសន្ថវៈ » តាមបញ្ញត្តិមាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២១ ។

តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍។ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកោះកុង តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក អស់មួយជីវិត មកត្រឹម ២០ ឆ្នាំវិញ ដោយសារជនជាប់ចោទជាក្មេងក្រោមអាយុ១៨ ឆ្នាំ ។ តែគាត់ក៏បន្ត ប្តឹងសាទុក្ខមកកាន់តុលាការកំពូលទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×