Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចារកម្ម​កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង​នៅតែ​ប៉ុនប៉ង​បញ្ឆេះ​សង្គ្រាមលោកលើកទី​៣

spot_img

ស្ថាប័ន​ចារកម្ម​ជាតិ​របស់​កូរ៉េខាងត្បូង (NIS) ថ្មីៗ​នេះ​បាន​ថ្លែង​ព្រមាន​ថា​៖ កូរ៉េខាងជើង​នៅតែ​ព្យាយាម​អនុវត្ត​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​បញ្ឆេះ​ឲ្យ​មាន​សង្គ្រាមលោកលើកទី​៣​។​

​កាសែត Express បានលើកឡើង​ពី​ការសន្និដ្ឋាន​របស់ NIS ថា ៖ “​កូរ៉េខាងជើង​នឹង​ដំណើរការ​សាកល្បង​នុយក្លេអ៊ែរ​បន្ថែមទៀត ហើយ​បន្ត​ជំរុញ​ការអភិវឌ្ឍន៍​បណ្តា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ត្រូវ​បង្រួម​តូច​ហើយ​មាន​ច្រើន​សណ្ឋាន​”​។

​តើ​វិបត្តិ​កូរ៉េ​អាច​ក្លាយជា​សង្គ្រាមលោកលើកទី​៣​ដែរឬទេ​?​

​ស្ថាប័ន​ចារកម្ម​នេះ​ឲ្យ​ដឹង​ទៀតថា កូរ៉េខាងជើង​កំពុង​បង្កើន​សកម្មភាព​ជុំវិញ​មូលដ្ឋាន​ស្រាវជ្រាវ​មួយនា​ក្រុង​ព្យុងយ៉ាង ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញថា មេដឹកនាំ Kim Jong Un កំពុង​ត្រៀម​បំរុង​មាននូវ​ទង្វើ​បង្កជម្លោះ​សារជាថ្មី​គិត​ចាប់ពី​ខែកញ្ញា​មក​។​

​ការព្រមាន​ទាំងឡាយ​ជុំវិញ​រឿង​ពិសោធន៍​នុ​ក្លេ​អ៊ែរ​របស់​កូរ៉េខាងជើង កាន់តែ​ផុលផុស​គ្រា​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ ធ្វើដំណើរ​ទស្សនៈកិច្ច​ទ្វីបអាស៊ី កន្លែង​ដែល​លោក​នឹង​ពិភាក្សា​នូវ​អនាគត​របស់​កូរ៉េខាងជើង​ជាមួយ​មេដឹកនាំ​ពិភពលោក​ច្រើន​នាក់​។​

​ប្រធានាធិបតី​ត្រាំ​មកដល់​ជប៉ុន​នៅ​ថ្ងៃទី​៥​ខែ​១១ ហើយ​ភ្លាមៗ​នោះ​ក៏​ចាប់ផ្តើម​ជម្លោះ​ពាក្យសម្តី​ជាមួយ Kim Jong Un គ្រា​ហៅ​គាត់​ថា ជា​”​មេ​ផ្តាច់ការ​” និង​ព្រមាន​លោក Kim ថា ពុំគួរ​វាយតម្លៃ​ទាប​ចំពោះ​ការព្រមាន​ទាំងឡាយ​របស់​អាមេរិក​។​

​ប្រធានាធិបតី​ត្រាំ​ថ្លែង​សុន្ទរកថា​អំពី​កូរ៉េខាងជើង គ្រា​មកដល់​ជប៉ុន​ភ្លាម​

​ក្រោយពេល​ទៅដល់​មូល​ដ្ខា​ន​ទ័ពអាកាស Yokota ភាគ​ខាងលិច ជប៉ុន លោក​ត្រាំ​បាន​ថ្លែង​ទៅកាន់​ពលទាហាន​ជប៉ុន​ថា “​ពុំមាន​មេ​ផ្តាច់ការ​របប​ណា ឬ​ប្រទេស​ណា​អាច​វាយតម្លៃ​ទាប​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ឡើយ​”​។​

“​រៀងរាល់​លើក​ក្នុង​អតីតកាល​ពេលដែល​ពួកគេ​វាយតម្លៃ​យើងខ្ញុំ​ទាប​សុទ្ធសឹងតែ​ធ្វើ​ឲ្យ​ពួកគេ​ពុំបាន​ស្រួលខ្លួន​ឡើយ​មែន​ទេ​?” លោក​ត្រាំ​ពោល​។ “​គ្មាន​ពេលណា​ដែល​យើងខ្ញុំ​លើកលែង គេចចេញ ឬ​ប្តូរ​គោលជំហរ​ក្នុង​កិច្ចការពារ​សេរីភាព​របស់​យើងខ្ញុំ​”​។​

​ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​កូរ៉េខាងជើង​វិញ លោក​ត្រាំ​បែរជា​បង្ហាញ​ការ​អា​ព្យា​ស្រ័យ​បំផុត​ដោយ​ហៅ​ពួកគេ​ថា “​ជា​មនុស្ស​ដ៏​អស្ចារ្យ​”៕ សូ​យ​ន​

spot_img
×