Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី២៣កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយមិនយកប្រាក់

spot_img

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញសូមស្វាគមន៏ ដោយក្តីញញឹមក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយគោរពតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកព្រលឹមថ្ងៃទី២៣កញ្ញានេះ ឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលសកម្មភាព ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនីសិស្សនិសិ្សតទាំងអស់ ដែលកំពុងធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូន រយះពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

រថយន្តក្រុងទាំង១៧៥គ្រឿងរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសំរាប់ ដឹកជញ្ជូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញ គឺតាមតម្រាយផ្លូវជាតិទាំង៦ចេញទៅបណ្តាខេត្តក្រុងនានាចំនួន១២០គ្រឿង ។

សូមបញ្ជាក់ថា៖សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តចំនួយ៥៥គ្រឿង។ ការចេញដំណើរចាប់ពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៣កញ្ញានេះ។ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែល​បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកនាព្រឹកថ្ងៃទី២៣កញ្ញា នេះ បានថ្លែងថា៖ អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូន រថយន្តចំនួន១៧៥គ្រឿងទៅ១៨០គ្រឿង ចាំដឹកបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្ត ក្រុងនានាក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនយកប្រាក់ទាំងទៅទាំងមក។ នេះជាការគិតគូរបស់សម្តេចតេជោហ៊ុនសែន ក្នុងការសម្រាលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងពេលទៅលេងស្រុកកំណើតនាឱកាសនេះ។

ឯកឧត្តមបន្តថា៖ការអនុវត្តការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយរថយន្តក្រុងដោយមិនយកប្រាក់ ក៏ជាការរួមចំណែកកាត់បន្ថយការ តម្លើងថ្លៃរថយន្តដឹកជញ្ជូនអ្នកដំណើរ របស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលតែងតម្លើងថ្លៃធ្វើដំណើរនៅពេលមានបុណ្យទានម្តងៗ។ ឯកឧត្តមបន្ថែមទៀតថា ៖ភ្ជុំឆ្នាំនេះ យើងឃើញបងប្អូនប្រជាពលរដ្ឋ បានសម្រុកទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងដឹកអ្នកដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើង ដោយបងប្អូនបានយល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើររបស់យើងងាយស្រួលជិះ,​ មានផាសុកភាព ,មានសុវត្ថិភាព និងជិះមិនបង់ប្រាក់ថែមទៀត។ តាមរយៈឯកឧត្តមឃួង ស្រេង បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាល តែងបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនៅពេលប្រជាពលរដ្ឋជួប ការលំបាក គឺមានសម្តេចនៅក្បែរបងប្អូនជានិច្ច៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×