Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើក្រុមហ៊ុនណាខ្លះទទួលបានអាជ្ញាបណ្ណកាស៊ីណូ និងអាជ្ញាបណ្ណល្បែងផ្សងសំណាង?

spot_img

ភ្នំពេញៈ ក្រុមហ៊ុនចំនួន ២៥ ទទួលអាជ្ញាបណ្ណកាស៊ីណូ និងក្រុមហ៊ុនចំនួន ៤ ទទួលអាជ្ញាបណ្ណល្បែងផ្សងសំណាង។ ការផ្តល់អាជ្ញាបណ្ណនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឲ្យចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ឱ្យបានឲ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អ.គ.ល.ក. បានប្រគល់អាជ្ញាបណ្ណកាស៊ីណូជូនដល់ក្រុមហ៊ុនចំនួន ២៥ និង អាជ្ញាបណ្ណល្បែងផ្សងសំណាងជូនដល់ក្រុមហ៊ុនចំនួន ៤ ដូចខាងក្រោម៖

  1. ក្រុមហ៊ុនកាស៊ីណូ

១. ក្រុមហ៊ុន លីន ពូលី អ៊ិនវេសម៉ិន ឯក (LIN PULI INVESTMENT CO., LTD. ) ដែលមាន កាស៊ីណូឈ្មោះ ពូលី កាស៊ីណូ (PULI CASINO)

២. ក្រុមហ៊ុន ម៉ាយ ឆាន អ៊ិនធើធេនម៉ិន ឯ.ក (MY CHANCE ENTERTIANMENT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ខេអឹមអេច ផារ៉ាដាយ ថៅវី កាស៊ីណូ និងសណ្ឋាគារ (KMH PARADISE TOWER CASINO & HOTEL.)

៣. ក្រុមហ៊ុន ដាប់បែលយូ.អី ឌីវេឡុបម៉ិន ឯ.ក (W.E DEVELOPMENT CO., LTD.) ដែលមាន កាស៊ីណូឈ្មោះ ដាយម៉ិន ស៊ីធី កាស៊ីណូ & ហូថែល (DIAMOND CITY CASINO & HOTEL) ៤ក្រុមហ៊ុន ហ្គូដវើលដ៍ ហូថែល ឯ.ក (GOODWORLD HOTEL CO., LTD.) ដែលមានកាស៊ីណូ

ឈ្មោះ ហ្គូដ វើលដ៍ កាស៊ីណូ និងសណ្ឋាគារ (GOOD WORLD CASINO & HOTEL) ៥ក្រុមហ៊ុន ហ៊ុយ សឹកសេស ត្រេឌីង ឯក (HUY SUCCESS TRADING CO., LTD.) ដែលមាន កាស៊ីណូឈ្មោះ អេមីរាល់ ប៉ោយប៉ែត (EMERALD POIPET)

៦ក្រុមហ៊ុន ឈុន ឈឿន អ៊ិនវេសម៉ិន ឯ.ក (CHHUN CHHEAN INVESTMENT CO. ដែលមានកាស៊ីណូឈ្មោះ អេរៀល ប៉ោយប៉ែត កាស៊ីណូ និងសណ្ឋាគារ (ARIA) CASINO & HOTEL)

៧. ក្រុមហ៊ុន អាន ជើង ហេង ឯ.ក (ANN CHING HENG CO., LTD.) ដែលមានកាស៊ីណូឈ្មោះ រ៉ូយ៉ាល់ ហ្វ័រឈូន 168 (ROYAL FORTUNE 168)

៨. ក្រុមហ៊ុន ពេជ្រ សំណាង អ៊ីមផត & អិចផត (PICH SAMNAG IMPORT & EXPORT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ផាលេស (PALACE)

៩ ក្រុមហ៊ុន ស៊ី.ខេ.វាយ.អឺ ឌីវេឡុបមេន (C.K.Y.E DEVELOPMENT CO., LTD.) ដែលមាន

កាស៊ីណូឈ្មោះ ប៉ៃលិន ដាយមិន កាស៊ីណូ (PAILIN DIAMOND CASINO) ១០. ក្រុមហ៊ុន អាស៊ាន អ៊ិនធើណេសិនណល រីសត (ASEAN INTERNATIONAL RESORT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ពិភពថ្មី (NEW WORLD)

១១. ក្រុមហ៊ុន ថាយថិន ឃីង កាស៊ីណូ ខប (TITAN KING CASINO CORP.) ដែលមានកាស៊ីណូឈ្មោះ ថាយថិន ឃីង (TITAN KING)

១២ក្រុមហ៊ុន វ៉ា លាន (ខេមបូឌា) ខូ អិលធីឌី (WAZ LIAN (CAMBODIA) CO., LTD.) ដែលមាន កាស៊ីណូឈ្មោះ បាវិត ដាយអឹម៉ិន កាស៊ីណូ ហូល (BAVET DIAMOND CASINO HOTEL) ១៣. ក្រុមហ៊ុន អេស៊ា អិល.ធី.ភី.អេស ឯ.ក (ASIA LT.P.S CO., LTD.) ដែលមានកាស៊ីណូ

ឈ្មោះ កាស៊ីណូ កាឡាក់ស៊ីជ្រៃធំ (GALAXY CHREY THOM) ១៤. ក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី (K B.I (CAMBODIA) PLC.) ដែលមានកាស៊ីណូ ឈ្មោះ ហ្គាដិនហ្កាឡាក់ស៊ី កាស៊ីណូ (GOLDEN GALAXY CASINO) ១៥. ក្រុមហ៊ុន ព្រៃរ័ ម៉ុក-វ៉ា អ៊ីមផត អិចផត (PREY VOR MOC-HOA IMPORT EXPORT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ព្រៃវរ ម៉ុកវ៉ា (PREY VOR MOC HOA)

១៦ក្រុមហ៊ុន ឌែរីង យូប៊ីប៊ី ត្រេឌីង (DARING UBB TRADING CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ឌែរីង យូប៊ីប៊ី (DARING UBB)

១៧. ក្រុមហ៊ុន តាយ & សួ ឯ.ក (TAI & SO CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ក្រេន ឡាវ៉ូក ហូថល & កាស៊ីណូ (GRAND LA VOGUE HOTEL & CASINO)

១៨. ក្រុមហ៊ុន លេជេន ហូថេល អេន រីហ្សត ឯក (LEGEND HOTEL AND RESORT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ លេជេន កាស៊ីណូ (LEGEND CASINO)

១៩. ក្រុមហ៊ុន ស៊ីហាកាស៊ីណូ (ខេមបូឌា) ឯក (SIHACASINO (CAMBODIA) CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ស៊ីហាកាស៊ីណូ (SIHACASINO)

២០. ក្រុមហ៊ុន ជីវីតា អ៊ិនវេសម៉ិន ឯក (GERETA INVESTMENT CO., LTD.) ដែលមានកាស៊ីណូ ឈ្មោះ ដាយមិន បេ រីហ្សិត (DIAMOND BAY RESORT)

២១. ក្រុមហ៊ុន វីអេស ថៅអឺរ អ៊ិនធើណេសិនណល ឯក (VS TOWER INTERNATIONAL CO., LTD.) ដែលមានកាស៊ីណូឈ្មោះ វីន ស្គាវើលដ៏ កាស៊ីណូ និងសណ្ឋាគារ (WIN STAR WORLD CASINO & HOTEL)

២២. ក្រុមហ៊ុន ស៊ីង ធាន ឌី ឯក (XING TIAN DI CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ស៊ឹង (XING TIAN DI)

២៣. ក្រុមហ៊ុន ឡុងបេ អេនធើធេនម៉ិន ឯក (LONGBAY ENTERTAINMENT CLC in ដែលមានកាស៊ីណូឈ្មោះ ឡុងបេ (LONGBAY)

២៤. ក្រុមហ៊ុន ស៊ិន ប ឯ.ក (SIN BAY CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ស៊ីន បេ កាស៊ីណូ (SIN BAY CASINO)

២៥. ក្រុមហ៊ុន បឹង ឆេង អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក (BING CHENG INTERNA TIONAL ENTERTAINMENT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ឆាងឆឹង អ៊ុ ឡឺ ឆឹង កាស៊ីណូ (CHANG CHENG YU LE CHENG CASINO) ។

II. ក្រុមហ៊ុនល្បែងផ្សងសំណាង

១. ក្រុមហ៊ុន អេសភីអិលវ៉ាយ អិនវេសម៉ិន ឯ.ក (SPLY INVESTMENT CO., LTD.)

២. ក្រុមហ៊ុន អេវើរី ប្រាយ រីច ត្រេឌីង ខមភេនី អិលធីឌី (EVERY BRIGHT RICH TRADING COMPANY LTD.)

៣. ក្រុមហ៊ុនកែន ខេមបូឌាន ឡូតធើរី ខបភើរេសិន លីមីធីត (PAN CAMBODIAN LOTTERY CORPORATION LIMITED)៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×