Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តស់ ! ចូលមើលចំនួនភ្ញៀវទេសចរច្រើនជាងគេនៅក្នុងខេត្តនានា និងសរុបជាង ១លាន២សែននាក់ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានក្នុងខេត្តនានា រយ:ពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ មានចំនួនជាង ១លាន២សែននាក់ ខណ: រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានការដើរកម្សាន្ត បើកបម្រើសេវានៅគ្រប់រមណីយដ្ឋាន សេវាកម្មបដិសណ្ឋារកិច្ច និងអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានា ដោយពុំមានការរឹតត្បិត។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេចំនួន ១០ (Top 10) សម្រាប់រយៈពេល ៣ថ្ងៃនេះ រួមមាន ៖

១- ខេត្តបាត់ដំបង ២១០,១២២នាក់,
២- ខេត្តសៀមរាប ១៤៣,៤៧០នាក់,
៣- ខេត្តកែប ១១៦,៧៧៦នាក់,
៤- ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់,
៥- ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់,
៦- ខេត្តកំពង់ចាម ៧៩,៥៧៤នាក់
៧- ខេត្តកំពត ៧៧,៥៤៨នាក់,
៨- ខេត្តកណ្តាល ៥៤,៥៤៦នាក់
៩- ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់
១០- ខេត្តប៉ៃលិន ៤៩,៧៤៨នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សម្ទុះភ្ញៀវទេសចរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងជាងឆ្នាំមុន ខណ:ចំនួនភ្ញៀវក៏មានការកើនឡើង ៨៩.៤៣% ធៀបនឹងរយៈពេល ៣ថ្ងៃដូចគ្នានៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×