Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្នើបារាំង ជួយហ្វឹកហ្វឺនបំប៉នជំនាញ ផ្នែកសង្កេតការណ៍ និងទប់ស្កាត់បាតុកម្ម ដល់មួកខៀវកម្ពុជា

spot_img

ភ្នំពេញៈ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើយោធាចារ្យបារាំងជួយហ្វឹកហ្វឺនបំប៉នជំនាញផ្នែកសង្កេតការណ៍ និងទប់ស្កាត់បាតុកម្ម ដល់កងយោធាមួកខៀវកម្ពុជាសម្រាប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូយោធាចារ្យបារាំងដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់ យោធាចារ្យនៃកងទ័ពបារាំង ពាក់ព័ន្ធគម្រោងសកម្មភាពហ្វឹកហ្វឺននិងបំប៉ន ជំនាញវិស័យរក្សាសន្តិភាពឲ្យដល់កងយោធាមួកខៀវកម្ពុជា មុនពេលចេញទៅកាន់តំបន់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅស្នាក់ការមជ្ឈមណ្ឌលជាតរក្សាសន្យិភាព។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងកងទ័ពសាធារណេដ្ឋបារាំង ជាមួយនឹងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយផ្តោតជាសំខាន់ក្នុងការហ្វឹកហ្វឺនជំនាញ លើវិស័យរក្សាសន្តិភាពឲ្យដល់កងយោធាមួកខៀវកម្ពុជាសំដៅ បង្កើនកម្រិតសមត្ថភាពក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមក៏បានលើកឡើងផងដែរពីដំណើរការខកខានអវត្តមានរបស់យោធាចារ្យបារាំងក្នុងការហ្វឹកហាក់បំប៉នជំនាញលើវិស័យរក្សាសន្តិភាពអស់រយៈកាលបីឆ្នាំកន្លងទៅដែលរំខានដោយរោគរាតត្បាតកូវីដ-១៩។ ហើយបានលើកឡើងពីគោលបំណងសំខាន់សម្រាប់វគ្គហ្វឹកហ្វឺន ពីសំណាក់យោធាចារ្យឲ្យដល់កងយោធាមួកខៀវកម្ពុជា នាពេលនេះគឺផ្តោតជាសំខាន់លើជំនាញលើផ្នែកស៊ើបអង្កេត និងការទប់ស្កាត់នូវរាល់បាតុកម្មឲ្យដល់កងរាជអាវុធហត្ថមួកខៀវកម្ពុជា ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាតិ ។

ជាការឆ្លើយតប លោកវរៈសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់ យោធាចារ្យនៃកងទ័ពបារាំងបានសំដែងនូវក្តីមោទនភាព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់កិច្ចស្វាគមន៍កក់ក្តៅពីសំណាក់ប្រមុចកងយោធាមួកខៀវកម្ពុជា និងសហការីក្រោមឱវាទដែលជាកាយវិការបង្ហាញពីមនោសញ្ចេតនាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរឡើងរវាងកម្ពុជានិងបារាំងផងដែរ។

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក៏បានសំដែងនូវក្តីមោទនភាពពីសមិទ្ធផល ដែលកងយោធាមួកខៀវកម្ពុជាសម្រេចទទួលបាន ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ លើកិច្ចប្រតិបត្តិការក្នុងតំបន់បេសកកម្មនៃរដ្ឋចំនួន ៦ ក្នុងចំណោមរដ្ឋទាំង ១០ក្នុងទូទាំងប្រទេសស៊ូដង់ខាងត្បូង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×