ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុ.លទៅបុ.ករថយន្ត toyota prius ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹង បណ្ដាលឲ្យរថយន្ត toyota prius ផ្លោងទៅបុ.កបង្គោលភ្លើងសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែកញ្ញាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៣ កែងនឹងផ្លូវ ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តម៉ាក toyota prius ពណ៌ក្រហម មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BG-4146 បើកបរតាមបណ្ដោយផ្លូវ ៣៥៨ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែក ជាបួនមិនបង្អង់ភ្លាមនោះដែរ ស្រាប់តែគេឃើញមានរថយន្ដកូរ៉េមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយនឹងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុ.លទៅបុ.ករថយន្ត toyota prius ចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ត toyota prius ផ្លោងទៅបុកនឹងបង្គោលភ្លើងមួយដើម បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តកូរ៉េវិញ ខូចខាតផ្នែកខាងមុខតិចតួច ហើយភ្លាមនោះដែរ នារីដែលបើករថយន្តតូយូតាព្រូស ក៏បានចេញពីក្នុងរថយន្តចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត










