Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកលឿនរេចង្កូតឡើងខឿន ទៅបុ.កបង្គោលស្លាកសញ្ញាបា.ក់អស់មួយដើម

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនក៏បានរេចង្កូតមកខាងឆ្វេងដៃ ឡើងខឿនទៅបុ.កបង្គោលស្លាកសញ្ញាបា.ក់មួយដើម សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៥ព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ បានបើករថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3D-2711 បើកបរតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុពុំដឹងថា រថយន្តមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតមកខាងឆ្វេងដៃឡើងខឿន រួចបន្តទៅបុ.កបង្គោលស្លាកសញ្ញាបា.ក់មួយដើមទ្រេតជិតដល់ដី។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ រងការខូចខាតតែបង្គោលស្លាកសញ្ញាមួយដើម និងការ៉ូឡាអស់មួយចំនួន៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img