Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តfordranger បើកលឿនដល់ស្តុបផ្លូវបំបែកជាបួនមិនបង្អង់ បុ.ករថយន្តកូរ៉េដឹកមាន់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកfordranger មួយគ្រឿង ក្នុងល្បឿនលឿនដល់ស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុ.ករថយន្តកូរ៉េដឹកមាន់ បើកឆ្លងស្តុបចំពីចំហៀងខាងស្តាំផ្នែកខាងក្រោយ យ៉ាងពេញទំ.ហឹងបណ្តាលឲ្យរថយន្តfordranger ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចស្តុបណតប្រ៊ីត ស្ថិតនៅតាមបណ្តោយផ្លូវទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តកូរ៉េដឹកមាន់ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល3A-0824 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយព្រូជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានបើកឆ្លងស្តុប ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបម៉ាកfordranger ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AW-8554 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ២០០២ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ស្តុបផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុ.ករថយន្តកូរ៉េដឹកមានចំពីចំហៀង ខាងស្តាំផ្នែកខាងក្រោយរងការខូចខាតតិចតួច ចំណែករថយន្តfordrangerវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ហើយភ្លាមនោះដែរ តៃកុងរថយន្តទាំងសងខាងមិនបានរត់ទៅណានោះទេ ពួកគាត់នៅកន្លែងកើតហេតុរង់ចាំធ្វើការដោះស្រាយគ្នា។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្តទាំង ២ គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំឲ្យភាគីទាំងពីរ ចូលខ្លួនមកធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img