Monday, September 25, 2023

ប្រហែលតៃកុងងោកហើយ បានជារថយន្តរេចង្កូចឡើងលើសួនច្បារចែកទ្រូងផ្លូវ បុ.កបង្គោលភ្លើងបំភ្លឺផ្លូវបា.ក់អស់

spot_img

ភ្នំពេញ៖ ប្រហែលតៃកុងងោកហើយមើលទៅ បានជារថយន្តរេចង្កូចឡើងលើសួនច្បារចែកទ្រូងផ្លូវ រួចបន្តទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវបា.ក់១ដើម សំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៣និង៤០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅមុមពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ពណ៌លឿងពាក់ផ្លាកលេខចង្កូតស្តាំ TK-0079 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវហាន់ណូយ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចមុខសាលាបឋមសិក្សាឃ្មួញ បានរេចង្កូតមកខាងឆ្វេងដៃឡើងលើសួន ចែកទ្រូវផ្លូវរួចទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវបា.ក់អស់មួយដើម និងខូចខាត់សួនច្បារប្រហែល៥ម៉ែត្រ ចំណែករថយន្តរងកាខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងនៃរថយន្តយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួសក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ ។ តៃកុងរថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសួនាំនៅប៉ុស្តិនគបាលរដ្ឋបាលឃ្មួញផងដែរ ។

ក្រោយកើតហេតុកម្លាំងសមត្ថិមូលដ្ឋានបាន ចុះមកដល់ត្រួចពិនិត្យរួច ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកវាស់វែងនិងយករថយន្តខាងលើ ទៅរក្សាទុកនៅករិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន

+85571 614 000 5
Contact Us Telephone

spot_img