Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក NAVARA យ៉ាងលឿនទៅបុ.ករថយន្តLexusGS300 ចំពាកកណ្តាលពេញទំហឹ.ង រងការខូចខាតយ៉ាងដំណំ

spot_img

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកNAVARAមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុ.លទៅបុ.ករថយន្តម៉ាកlexusGS300 ចំពាក់កណ្តាលយ៉ាងពេញទំហឹ.ង បណ្តាលឲ្យវិលមួយជុំរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចស្ពាននាគ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើនម៉ាកlexusGS300 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BM-9417 បើកបរដោយបុរសជនជាតិបទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់ តែគេឃើញមានរថយន្តបង្កម៉ាកNAVARA ពណ៌ខៀវមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AT-2353 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១០៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនបង្អង់ក៏ជ្រុលទៅបុ.ករថយន្តស៊េរីទំនើបម៉ាកlexusGS300 ចំពាក់កណ្តាលទ្វារចំហៀងខាងឆ្វេងយ៉ាងពេញទំ.ហឹង បណ្តាលឲ្យរងការខូចខាត ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យប៉ះពាល់ទៅលើអ្នករួមដំណើរជិតខាងរងការខូចខាត តែរថយន្ត២គ្រឿងតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើរយៈពេលជាង ២ម៉ោង ពុំមានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុនោះទេ ដោយមានតែប្រជាពលរដ្ឋនិងអ្នកព័ត៌មាន ជួយសម្រួលទៅលើភាគីរថយន្តទាំងសងខាង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយភាគីរថយន្តម៉ាកNAVARA បើកដោយជនជាតិចិន សងទៅលើរថយន្ត ម៉ាកlexus gs300 ក្នុងការជួសជុល៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img