Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសបុរសជាប់ចោទម្នាក់ ដែលជាប់គុក ២០ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានតម្កល់ទោសជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ រក្សាទុកជាបានការដដែល ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិបឹងកុក សង្តាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីអំឡុងឆ្នាំ ២០២០ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែង្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ វ៉ាន់ សុធា ភេទប្រុស អាយុ ៣៥ ឆ្នាំ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ វ៉ាន់ សុធា ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍។ តុលាការឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានតម្កល់ទោសរបស់គាត់ដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២០ នៅក្នុងភូមិ បឹងកុក សង្តាត់ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

សមត្ថកិច្ចនគរបាល ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ២ កព្ចាប់ធំ ទម្ងន់ ៣០០ ជាងពីគាត់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×