Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) នៅខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់

ភ្នំពេញ​ : កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ប្រហែលវេលាម៉ោង០​១និង០៥នាទីរំលងអាធ្រាត មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿងម៉ាក GPX POP2 សេរីឆ្នាំ២០២០ ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1II-3457 បានសម្រេច នៅត្រង់ចំណុច មន្ទីរពេទ្យឡុងហ័រ ផ្លូវ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
    
ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជាបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
  
លុះនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន២នាក់ រួមមាន៖
-ទី១៖ ឈ្មោះ មាស សារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ (អ្នកធ្វើសកម្មភាពកាច់កម៉ូតូ) ឃាត់ខ្លួនត្រង់ចំណុច ភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-ទី២៖ ឈ្មោះ ស៊ុ ពិស្សី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (អ្នកទទួលផលចោរកម្ម) ឃាត់ខ្លួនត្រង់ចំណុច សង្កាត់វាំងចាស់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×