Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊ីទែនសាំងTELA គេចម៉ូតូជ្រុលទៅបុ.កសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ

spot_img

កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៥០ នាទីនៅលើផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រ(២៥-២៦ )ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរថយន្ត ០១ គ្រឿងម៉ាក INTERNATIONAL ពណ៌ ស-លឿង-បៃតង ពាក់ផ្លាកលេខភ្នំពេញ3B.6776 សណ្តោងសឺមីរ៉ឺម៉ក ស៊ីទែនសាំងTELA ពាក់ផ្លាកលេខភ្នំពេញ 4A.4644 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើបានបើកគេចម៉ូតូ ០១ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ (មិនចាំផ្លាកលេខ)។

រថយន្តបង្កនោះ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានចាក់គួរេពេញផ្លូវពីមុខរថយន្ត ហើយរថយន្តនោះក៏បានគេចជ្រុលចូលទៅបុកសំយ៉ាបផ្ទះតែម្ដង។ ក្នុងករណីខាងលើនេះ ពុំបានបង្កគ្រោះថ្នាក់ ដល់អាយុជីវិត ប្រជាពលរដ្ឋជាម្ចាស់ផ្ទះខាងលើ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×